មួយពព្រិចភ្នែកអស់ជីវិតកូនស្រីម្នាក់(មានវីដេអូ)

0
132

មួយពព្រិចភ្នែកអស់ជីវិតកូនស្រីម្នាក់(មានវីដេអូ)

ឥណ្ឌា ៖ តាម​ប្រ​ភ​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​អាយុ​១០​ខែ​ម្នាក់ ត្រូវ​បាន​បាត់បង់​ជីវិត​ដោយសារ​តែ​ធ្លាក់​ចេញពី​ដៃ​ម្តាយ​ចុះ​តាម​ចន្លោះ​ជណ្តើរយន្ត​ទៅ​ជាន់​ក្រោម​នៅ​ផ្សារ​ទំនើប ។ រឿងហេតុ​នេះ​កើតឡើង​នៅ​ផ្សារ​ទំនើប​មួយ​នៅ Rajasthan ប្រទេស​ឥណ្ឌា ។

ម្តាយ​របស់​ក្មេង​ស្រី​ដែល​ស្លាប់​បាន​បី​នាង​ឡើងជណ្តើរ​យន្ត​ហើយ​ស្រាប់តែ​ភ្លាម​នោះ​ក៏​បាត់បង់​ជំហរ​ខ្លួន ។ ក្មេង​ស្រី​នោះ​ស្រាប់តែ​ធ្លាក់​ចេញពី​ដៃ​ម្តាយ​ធ្លាក់​ទៅ​តាម​ចន្លោះ​ប្រហោង​ប្រកាន់​ដៃ​ជណ្តើរយន្ត​ពី​ជាន់​ទី​បី​ទៅ​កាន់​ជាន់​ក្រោម ។កាមេរ៉ា​សុវត្ថិភាព​បាន​ថត​ជាប់​សកម្មភាព​នេះ​ពេល​ម្តាយ​ធ្លាក់​កូន​ចេញពី​ដៃ ។ ពេល​នោះ​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ​បាន​មក​ដល់​កន្លែង​កើតហេតុ និង​បញ្ជូន​ក្មេង​ស្រី​ម្នាក់​នោះ​ទៅ​មន្ទីរពេទ្យ​ដែរ​តែ​នៅ​តែ​មិន​អាច​ជួយ​អ្វី​ក្មេង​នោះ​បាន ។
ប៉ូលិស​បាន​សម្រេច​ថា វា​ជា​ករណី​គ្រោះថ្នាក់​ទាំងស្រុង​ដោយ​គ្មាន​ជាប់​ទោស​អ្វី​ឡើយ ។ ចំណែក​ខាង​ម្តាយ​ឪពុក​របស់​ក្មេង​ស្រី​ដែល​ស្លាប់​ក៏​មិន​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ចោទប្រកាន់​ភាគី​ខាង​ណា​ដែរ ។ សូម​ប្រុង​ប្រយ័ត្ន កុំ​ឲ្យ​រឿង​នេះ​កើតឡើង​ចំពោះ​អ្នក និង​គ្រួសារ​អ្នក ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព នងប្រែសំរួលពី៖ Metro

LEAVE A REPLY

Please enter your comment!
Please enter your name here