ស្វែងយល់ពីជំងឹឆ្គួតជ្រូក

0
26

ស្វែងយល់ពីជំងឹឆ្គួតជ្រូក

អ្នក​ជំងឺឆ្គួតជ្រូក អាច​បណ្តាល​អោយ​ទៅជា​ប្រកាច់​បាន​។ ចូរ​ធ្វើការ​សម្គាល់ និង​មើល​នូវ​ឥរិយាបថ​, បរិដ្ឋាន​, សញ្ញា​រាងកាយ និង​ផ្លូវចិត្ត​ពិសេសៗ​ដែល​អាច​នឹង​មាន​ការ​ធ្វើទុក្ខ​របស់​ជំងឺ​នេះ​។ ឧទាហរណ៍ វា​គឺជា​រឿង​មួយ​កើតមាន​ជា​ញឹកញាប់​ដែល​អ្នកជំងឺ​មាន​អារម្មណ៍ រញេរ​ញៃ ឬ​សប្បាយ​ច្រៀន​ម៉ោង​ដែល​អាច​ឈាន​ទៅរក​ការ​ប្រកាច់​បាន​។​

​លើសពីនេះទៅទៀត អ្នកជំងឺ​ប្រហែលជា​មាន​សញ្ញា​ប្រកាសអាសន្ន​ទៅលើ​ក្លិន ឬ​រស់ជាតិ​។ សញ្ញា​ប្រកាសអាសន្ន​នេះ​ប្រហែលជា​អាច​អោយ​អ្នក​ដេក​បាន​ដើម្បី​កុំអោយ​ដួល​សន្លប់​ទាន់​។ ក្នុងករណី​ដែល​មាន​សញ្ញា​ប្រកាសអាសន្ន​ទាក់ទង​នឹង​ក្លិន មនុស្ស​មួយចំនួន​អាច​នឹង​ទប់ស្កាត់​ការ​ប្រកាច់​បាន​តាមរយៈ​ការ​ហិត​របស់​អ្វី​ដែល​មាន​ក្លិន​ខ្លាំង​ដូចជា ខ្ទឹម​ស ឬ​ផ្កាកូឡាប​។ នៅពេល​សញ្ញា​ដំបូង​កើត​មាន​ដូចជា បាក់​តឹក​ចិត្ត​, ឆេវឆាវ​, ឬ​ឈឺ​ក្បាល ការប្រើ​ថ្នាំ​បន្ថែម​កម្រិត​លើស​មុន (​មាន​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​) ប្រហែល​ជា​ជួយ​បង្ការ​ការ​ធ្វើ​ទុក្ខ​បាន​។​

​ចូរ​ធ្វើ​ការប្រុងប្រយ័ត្ន​បើសិនជា​ការ​ប្រកាច់​របស់​អ្នក​មិន​អាច​គ្រប់គ្រង​បាន​ពេញលេញ​ទេ​នោះ​។ ចូរ​ចៀសវាង ឬ​កាត់​បន្ថយ​ការ​ទទួលទាន​ស្រា​, ធ្វើ​ទៅ​តាម​តម្រូវ​ស្ថានភាព​របស់​អ្នក​ដើម្បី​កុំអោយ​មាន​ការប្រកើត​កើត​មាន​ក្នុងពេលបើក​រថយន្ត និង​ណែនាំ​ដល់​សមាជិក​គ្រួសារ​ដើម្បី​ធ្វើយ៉ាងណា​អោយមាន​របួស​តិចតួច​បំផុត​បើ​សិន​ជា​អ្នក​ប្រកាច់​។ ចូរ​ប្រាប់​ពួកគេ​អោយ​ជួយ​ការពារ​អ្នក​ធ្វើ​យ៉ាងណា​ក៏​អោយ​ធ្លាក់​ពី​ទី​ខ្ពស់​អោយសោះ ហើយ​ចូរ​អោយ​គេ​រមៀល​អ្នក​ដើម្បី​ផ្លាស់​ទី​កន្លែង​នៅ​ពេល​អ្នក​មិនដឹង​ខ្លួន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here