វិញ្ញាសារប្រលងនេះទាល់តែលើកដៃលើកជើងរាំបានរកចម្លើយឃើញ

0
120

វិញ្ញាសារប្រលងនេះទាល់តែលើកដៃលើកជើងរាំបានរកចម្លើយឃើញ

ថៃ៖ នៅថ្ងៃទី 14 ខែមីនាឆ្នាំ 2019 អ្នកនិយមលេងអ៊ិនធើណែតបានរំលែករូបភាពគួរអោយចាប់អារម្មណ៍ពីក្នុងថ្នាក់រៀនមួយដែលបង្រៀនដោយអ្នកគ្រូ Aoy Pitchayada នៅខេត្ត Ubon Ratchathani ។ រូបភាពទាំងនេះគឺកូនសិស្សថ្នាក់ទី៤ ផ្នែកសិល្បៈខណៈពេលដែលពួកគេកំពុងតែប្រលងលើវិញ្ញាសាររាំនេះ។

ដោយសារវិញ្ញាសារ ជាក្បាច់បុរាណពិបាកនឹងចងចាំនោះ កូនសិស្ស​ត្រូវតែធ្វើកាយវិការរាំតាមបែ​បបទនៃសំណួររបាំទាំងនោះ។ កូនសិស្សម្នាក់ គឺត្រូវតែរកចម្លើយតាមរយះការលើកដៃលើកជើងពេលកំពុងប្រលង ដែលមើលទៅប្លែកភ្នែកមិនដែលឃើញទេ។

អ្នកគ្រូបាននិយាយថា “នៅពេលកូនសិស្សទាំងនេះប្រលងរាំ ដៃ និងខ្លួនរបស់ពួកគេមិននឹងនរជាហេតុធ្វើអោយគាត់ដាក់វិញ្ញាសារក្នុងការប្រលង។ អ្នកនិយមលេងអ៊ីនធឺណេតជាច្រើនបាននាំគ្នាចែករំលែក ដោយមើលទៅគួរអោយអស់សំណើចម្យ៉ាងដែរ ដែលឃើញកូនសិស្សម្នាក់ៗនាំគ្នាធ្វើកាយវិការគ្រប់គ្នាក្នុងថ្នាក់យ៉ាងស្ងាត់ស្ងៀមបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

FB:Aoy Pitchayada

LEAVE A REPLY

Please enter your comment!
Please enter your name here