នោះ! ឃាត់ខ្លួននារីម្នាក់ថតស្ទាយ៍ដួលនៅផ្លូវដើម្បីធ្វើកិច្ចសន្យា

0
17

ចិន៖ ការ​ថត Falling Stars Challenge គឺ​ចាប់ផ្តើម​មាននៅ​ក្នុង Instagram តាំងពី​ខែសីហា​ ដោយដំបូងចាប់ផ្តើមពីជនជាតិរុស្សីរហូតរាលដាលមកដល់ចិន និងថៃ ដែលស្ទាយ៍នេះក៏បានចែកចាយ និងធ្វើតាមគ្នានៅលើបណ្តាញសង្គមហ្វេសបុកជាច្រើនផងដែរ។

ដើម្បី​អាច​ថត​បែប​នេះ​បាន គេ​ត្រូវ​ដេក​ផ្កាប់មុខ ហាក់បីដូចជា​ទើបតែ​រអិល​ដួល​ផ្កាប់មុខ​អ៊ីចឹង​។ តែ​គេ​ត្រូវ​តែ​ធ្វើ​ផ្កាប់មុខ​តាម​បែប​ឡូយ​ៗ ដូច​ជា​ផ្កាប់មុខ​ពេល​ចុះ​ពីលើ​យន្តហោះ​ឯកជន ឬ​ក៏​ពេល​ចុះ​ពីលើ​រថយន្ត​ទំនើប​។ អ្នកខ្លះ គេ​ធ្វើ​ជា​រអិល​ដួល​ខ្ទាត​ចេញ​របស់​ទំនើប​ៗ​ចេញពី​ដៃ ដែល​អាច​មាន​ជា​កាបូប​ប្រេ​ន​ៗ ទូរស័ព្ទ​ដៃ​ទំនើប​ៗ និង លុយ​ដុល្លារ​ទាំង​គីប​ៗ ជាដើម​។

ថ្មីៗនេះប៉ូលីសចិន បានចាប់ឃាត់ខ្លួនស្រីម្នាក់ដែលកំពុងតែថតធ្វើស្ទាយ៍ដួលពេលចុះពីរថយន្តរបស់នាង ដោយនាងអោយមិត្តប្រុសរបស់នាងជាអ្នកថតអោយ។

អ្នក​អាច​មើល​រូបថត​ជា​ច្រើន​ខាងក្រោម​នេះ ៖

LEAVE A REPLY

Please enter your comment!
Please enter your name here