សូមប្រយ័ត្នផងស្រីៗ!ស្គាល់គ្នាតាមហ្វេសបុកលួងលោមអោយថតស្រាតហើយគំរាមបង្ហោះហ្វេសបុកទារប្រាក់

0
87

សូមប្រយ័ត្នផងស្រីៗ!ស្គាល់គ្នាតាមហ្វេសបុកលួងលោមអោយថតស្រាតហើយគំរាមបង្ហោះហ្វេសបុកទារប្រាក់

ខេត្តកណ្ដាល ៖ យុវជន​ម្នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្តកណ្តាល​សហការ​ជាមួយ​នគរបាល​ខេត្តតាកែវ ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៣ មក​រា នេះ ពាក់​ពន្ធ​ពី​បទ គំរាម​ហែកកេរ្តិ៍ ប្រព្រឹត្ត​ពី​ខែតុលា ២០១៨ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ ភូមិ​ព្រែក​យាយ​ហា​យ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល​។ ជនសង្ស័យ​ឈ្មោះ ចេ​ង មិត្ត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ មុខរបរ កម្មករ​សំណង់​។ ជន​រង​គ្រោះជា​នារី​មាន​គ្នា​២​នាក់ ម្នាក់​មាន​ទីលំនៅ​ភូមិ ព្រែក​យាយ​ហា​យ ឃុំ​ព្រែក​ថ្មី ស្រុ​កោះធំ ខេត្តកណ្ដាល មុខរបរ​កម្មការិនី​រោងចក្រ និង​ម្នាក់​ទៀត មាន​ទីលំនៅ​ភូមិ​ក្បាល កោះទាវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​កម្មការិនី​រោងចក្រ ដូច​គ្នា​។

តាម​ពាក្យបណ្តឹង​ជន​រង​គ្រោះ​ដាក់​ចូល​សមត្ថកិច្ច​បាន​រៀបរាប់​ថា កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០១៨ កន្លង​ទៅ​ពួក​គេ​ទាំង​២​នាក់ បាន​មានការ​ទំនាក់ទំនង​ជាមួយ​ជនសង្ស័យ តាម​រយៈ​ទូរស័ព្ទ​លេង​ហ្វេ​ស​ប៊ុ​ក​។ ពួក​គេ​បាន​ឆាត​លេង​ជាមួយ​គ្នា​ជា​ហូរហែ ប្រមាណ​ជាង​១​ស​ប្ដា​ហ៍​ក្រោយមក ស្រាប់តែ​ជនសង្ស័យ​បាន​សុំ​មើល រូប​អាក្រាត​កាយ​របស់​ជន​ទាំង​២​នាក់ (​មើល​ម្នាក់​ម្ដង​) មុន​ក្រោយ​គ្នា​។ បន្ទាប់​មក​ជនសង្ស័យ​បាន​តម្រូវ​ឲ្យ​ពួក​នាង ផ្ញើ​រូបថត​អាក្រាត​កាយ ទៅ​ឲ្យ​គេ​តាម​រយៈ​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Ahmoa Tps ហើយ​ពួក​នាង​ក៏​ធ្វើ​តាម​។ ក្រោយ​ពី​ទទួល​បាន​រូបថត​អាក្រាត​របស់​នាង​ទាំង​២​នាក់ នៅ​ក្នុង​ដៃ​ហើយ ជនសង្ស័យ​ក៏​បាន​ទូរស័ព្ទ​សុំ​លុយ តែ​នាង​មិន​ពុំ​ព្រម​ឲ្យ ពេល​នោះ​ជនសង្ស័យ​បាន និយាយ​គំរាម​ថា គេ​នឹង​ទាញ​យក​រូបថត​អាក្រាត​កាយ​របស់​ពួក​នាង បង្ហោះ​ចូល​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស ប៊ុ​ក ដើម្បី​ឲ្យ​គេ​បានឃើញ​គ្រប់​គ្នា​។

ពាក្យបណ្តឹង​បាន​បញ្ជាក់​ទៀត​ថា ដោយ​មានការ​ភ័យ​ខ្លាច និង​រង​នូវ​ភាព​អាម៉ាស ចំពោះ​ទ​ង្វើ​ជនសង្ស័យ​ដែល​មាន​បំណង​យក​រូបភាព​អាក្រាត​ទៅ​បង្ហោះ​ចូល ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ ជន​រង​គ្រោះ​ទាំង​២​នាក់ បាន​សម្រេចចិត្ត​ផ្ញើ​លុយ​ទៅ​ឲ្យ​ជនសង្ស័យ តាម​រយៈ​ភ្នាក់ងារ​វេរ​លុយ​អ៊ី​ម៉ា​ន់​នី និង​វី​ង ជា​បន្តបន្ទាប់​តាម​អ្វី​ដែល​ជនសង្ស័យ​ត្រូវការ ពុំដែល​ខកខាន ឡើយ សរុប​ជា​ទឹកប្រាក់​ទ​មាន​ដូច​ខាងក្រោម​នេះ ៖ ជន​រង​គ្រោះ​ទី​១.​អស់ប្រាក់​សរុប​ចំនួន ១.៨០០.០០០ និង ៥០០​ដុល្លារ​អា​មេ​រិ​ក​ទៀត​។ ជន​រង​គ្រោះ​ទី​២ អស់​ទឹកប្រាក់​សរុប​ចំនួន​១ ៧០០ ដុល្លារ​អា​មេ​រិ​ក និង​លុយ​ខ្មែរ​ចំនួន​៦៤ ម៉ឺន​រៀល​។

លុះ​មក​ដល់​ថ្ងៃ​ទី​១៩ ធ្នូ ២០១៨ ជន​រង​គ្រោះ​រក លុយ​ផ្ញើ​ឲ្យ​ជនសង្ស័យ​លែង​បាន ក៏​សម្រេចចិត្ត​ទៅ​ដាក់​ពាក្យបណ្ដឹង នៅ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តកណ្តាល ដើម្បី​ឲ្យ​ជួយ​ស្រាវជ្រាវ និង​ស្វែងរក​ចាប់ខ្លួន​ជន​កំហូច​រូប​នោះ ដើម្បី​នាំ​យក​មក​ចាត់ការ​តាម​ផ្លូវច្បាប់​។ លទ្ធផល​នូវ​ការ​ស្រាវជ្រាវ នៅ​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៩ សមត្ថកិច្ច​នគរបាល​ជំនាញ​ខេត្តកណ្តាល បាន​សហការ​ជាមួយ​នគរបាល ខេត្ដតាកែវ ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ចំណុច​ភ្នាក់ងារ វី​ង​វេ​លុយ ផ្សារ​អង្គរកា ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់​។

ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ចេ​ង មិត្ដ ក៏​បាន​សារភាព​ដែរ​ថា ខ្លួន​ពិតជា​បាន​ស្គាល់​នារី​រង​គ្រោះ​ទាំង​២ តាម​រយៈ​ឆាត​លេង​ហ្វេ​ស​ប៊ុ​ក ជាមួយ​គ្នា​ប្រាកដ​មែន និង​បន្ទាប់​មក​ខ្លួន​ក៏​បាន​លួងលោម​ជន​រង​គ្រោះ ឲ្យ​ថតរូប​អាក្រាត​កាយ​ផ្ញើ​ឲ្យ​គ្នា មើល ទៅ​វិញ​ទៅ​មក ហើយ​ក្រោយមក​ទៀត​ក៏​បាន​ទូរស័ព្ទ​ទៅ​ទាក់ទង​គ្នា​ជា​បន្ដបន្ទាប់ ថែម​ទាំង​បាន​គំរាម​ឲ្យ​ពួក​នាង​ផ្ញើ​លុយ​មក​ឲ្យ​ខ្លួន​ជា​ហូរហែ បើ​មិន​ដូច្នោះ​ទេ នឹង​បង្ហោះ​រូប​អាក្រាត​កាយ របស់​ជន​រង​គ្រោះ ទៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​មហាជន​បានឃើញ​ជា​សាធារណៈ ។ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម​នីតិវិធី​៕

ព៌តមានចាស់ពីកោះសន្តិភាព

LEAVE A REPLY

Please enter your comment!
Please enter your name here