កាមេរីបាឡែនបុកទ្រូងចែកផ្លូវ សង្ស័យម្ចាស់រថយន្តស្រវឹងប្រកែកជាមួយនឹងក្រុមសារព័ត៌មានបែកផ្សែង(មានវីដេអូ)

0
27

កាមេរីបាឡែនបុកទ្រូងចែកផ្លូវ សង្ស័យម្ចាស់រថយន្តស្រវឹងប្រកែកជាមួយនឹងក្រុមសារព័ត៌មានបែកផ្សែង(មានវីដេអូ)

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរមួយកើតឡើងដោយរថយន្តបាឡែនពណ៌ទឹកប្រាក់ ស្លាកលេខរថយន្ត 2AD 1095 PPបើកបុកទ្រូងផ្លូវ ខូចរថយន្តមួយកំណាត់មុខទៅមុខលែងរួច​ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១ និង៣០ នាទីយប់ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ទីកន្លែងកើតហេតុនៅរង្វង់មូលចាស់ទួលគោកហួសស្ពានអាកាសតិចណូប្រហែល៤០ម៉ែត្រ នៅជិតផ្សារ៧មករាទួលគោក។

តាមការប្រមាញ់របស់ក្រុមសារព័ត៌មានជាច្រើនបានធ្វើការឡាយបុរសម្នាក់ដែលសង្ស័យថាជាអ្នកបើកបររថយន្តកើតហេតុខាងលើនេះ។ បុរសនេះបាននិយាយបដិសេដទាំងស្រុងថាមិនមែនជារថយន្តរបស់ខ្លួន ហើយសួរសំណួរជាច្រើនទៅអ្នកកាសែត ទំនងជាស្រវឹងស្រាជោគជាំ ហើយនិយាយដដែលៗចោទថាក្រុមអ្នកសារពត៌មានទាត់គូទគាត់ទៀត ពេលគាត់កំពុងតែដេកនៅលើអង្រឹង ហើយមករំខានគាត៉៕

សូមទស្សនាវីដេអូខាងក្រោមដោយ MSJ Hot News

LEAVE A REPLY

Please enter your comment!
Please enter your name here