លោក ឧកញ៉ាចិត្តធម៌ ទៀ វិចិត្រ ឧបត្ថម្ភរទេះរុញអោយបុរសពិការពីកំណើតម្នាក់នៅកំពត

0
35

លោក ឧកញ៉ាចិត្តធម៌ ទៀ វិចិត្រ ឧបត្ថម្ភរទេះរុញអោយបុរសពិការពីកំណើតម្នាក់នៅកំពត

ខេត្តកំពត-នៅព្រឹកថ្ងៃ១៥មីនា២០១៩នេះ លោកឧកញ៉ាទៀ វិចិត្របានចាត់តំណាងនាំយករទេះជនពិការមួយគ្រឿងទៅឧបត្ថម្ភជូនបុរសជនពិការពីកំណើតមួយរូប ឈ្មោះម៉ោញ អ៊ុន ភេទប្រុស អាយុ ៣៨ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។ ក្រុមគ្រួសារបុរសពិការរូបនេះបានបញ្ជាក់ថាបុរសឈ្មោះម៉ោញ អ៊ុន បានទទួលរងនូវពិការភាពនិយាយមិនកើត ដើរមិនរួចតាំងពីកំណើត ដែលធ្វើអោយក្រុមគ្រួសារជួបការលំបាកច្រើនក្នុងការមើលថែរ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកឧកញ៉ាទៀ វិចិត្រនិងគ្រួសារដែលបានឧបត្ថម្ភរទេះជនពិការនេះ ជួយសម្រួលការលំបាកកន្លងមក ៕

LEAVE A REPLY

Please enter your comment!
Please enter your name here