របៀបសំអាត និងថែទាំទូរទឹកកកដែលមានក្លិនមិនល្អ

0
317

របៀបសំអាត និងថែទាំទូរទឹកកកដែលមានក្លិនមិនល្អ

គ្រឿងប្រើប្រាស់អគ្គិសនី ដែលទទួលបានការនិយម បន្ទាប់ពីទូរទស្សន៍ ប្រហែលជាទូរទឹកកកហើយ។ ទូរទឹកកកប្រៀបដូចជាឃ្លាំងផ្ទុកស្បៀង ប្រចាំគ្រួសារ ដែលជួយឲ្យយើងមានភេសជ្ជៈ ឬការ៉េមត្រជាក់ៗ មកផ្សើមបំពង់ក មានបន្លែ ត្រី សាច់បរិភោគស្រស់ៗ ដោយពុំចាំបាច់ទៅផ្សាររាល់ថ្ងៃ​។ តែប្រយ័ត្ន! ដោយសារទូរទឹកកក ជាកន្លែងផ្ទុកអាហារគ្រប់ប្រភេទ ទើបធ្វើឲ្យវាមានក្លិនមិនគប្បី ប្រសិនបើយើងពុំបានសម្អាត ជាប្រចាំដោយវិធីត្រឹមត្រូវ​។

១-ទូរទឹកកក ត្រូវតែស្អាតជានិច្ច៖ ការព្យាយាមជូតសម្អាត ជម្រះស្លាកស្នាមកំពប់ប្រឡាក់ ឬការផ្ទេរអាហា ដែលប្រើការលែងកើតមុនពេលវាបញ្ចេញក្លិនមិនល្អ គឺជាវិធីជួយកំចាត់ក្លិន មិនគប្បីរបស់ទូរទឹកកក បានខ្លះ​។ បច្ចេកទេស គឺត្រូវសម្អាតឲ្យស្របទៅតាមពាក្យ ណែនាំរបស់ក្រុមហ៊ុនផលិត យ៉ាងហោចណាស់ក៏មួយខែម្ដងដែរ។ អំឡុងពេលល្អបំផុត សំរាប់ការសម្អាត គឺមុនពេលដើរទៅផ្សាររកទិញអីវ៉ាន់ក្លាស្សេ ព្រោះអាហារចាស់ក្នុងទូរទឹកកកនៅសល់តិច ។ ជាបឋមអ្នកត្រូវយកអាហារ ឬវត្ថុដែលក្លាស្សេ​ ក្នុងទូរទឹកកកចេញមកសិន។ បន្ទាប់មកហូតចេញនូវផ្នែកនៃទូរទឹកកក ដែលអាចហូតចេញមក បានដើម្បីយកមកលាងសម្អាត​ ដោយទឹកក្ដៅឧណ្ណៗ​។ ក្នុងករណីថា​ សក្លាស្សេសាច់របស់លោកអ្នកមានទឹកហូរ ចេញពីថង់ច្រកសាច់ អ្នកត្រូវឧស្សាហ៍ដកយកថាសនោះចេញ​ ឲ្យបានញឹកញាប់ ឬយ៉ាងហោចណាស់មួយសប្ដាហ៍ម្ដង ឬមុនពេលទិញសាច់ថ្មីមកក្លាស្សេ។

សម្រាប់ផ្នែកខាងក្នុងទូរទឹកកក ចូរលាយម្សៅសាប៊ូពីរស្លាបព្រា ជាមួយទឹកមួយភាគបួនធុង (ប៉ោតប្រេងកាត) ហើយជ្រលក់​ក្រណាត់ជូត​មុខនឹងលាងសម្អាត តាមក្រោយ​ហើយជូតឲ្យស្ងួត។

តែបើទូរទឹកកក​មានក្លិនមិនល្អ រហូតដល់អ្នកចង់ទិញ​ទូរទឹកកកថ្មីនោះ​ យើងចង់ឲ្យអ្នកសាកល្បង​​វិធី​របស់យើងសិន ព្រោះអ្នកប្រហែលជាមិនចាំបាច់​ ចំណាយប្រាក់ឥតប្រយោជន៍ទេ ។ ដំបូងអ្នកត្រូវរើសយកវត្ថុ ឬអាហារផ្សេងៗចេញឲ្យ​អស់ពីទូរទឹកកក យកទៅក្លាស្សេបណ្ដោះ​អាសន្ន ក្នុងធុងទឹកកកសិន​។ បន្ទាប់មកសម្អាតទូរទឹកកក ឲ្យបានស្អាតពិតប្រាកដ តាមពាក្យណែនាំរបស់ក្រុមហ៊ុនផលិត​។ បន្តពីនោះយកក្រដាស់កាសែត មកឆ្មូលខ្ចប់ហ៊ុមព័ទ្ធធ្នើរ ឬជាន់នៃទូរទឹកកក ដែលមានក្លិន ហើយយកទឹកមកប្រោះ លើក្រដាស់កាសែត ។ បើកកុងតាក់ ឬដោតខ្សែភ្លើងឲ្យម៉ាស៊ីនទូរទឹក កកធ្វើការទុកចោល​៥-៦ថ្ងៃ ដោយប្ដូរក្រដាស់កាសែតពីថ្ងៃម្ដង​។ វិធីនេះដូចជាពិបាកស្មុគស្មាញខ្លះ តែក៏បានទទួលលទ្ធផលល្អ ព្រោះក្រដាស់កាសែតអាចជួយបឺត ស្រូបយកម៉ូលេគុលបានយ៉ាងល្អ។

២- វិធីធ្វើទូរទឹកកក អ្នកមានក្លិនក្រអូបល្អ៖

ដើម្បីការពារទូរទឹកកក កុំឲ្យមានក្លិនអាប់អួ រំខានដល់ឃានវិញ្ញាណ​ ចូរប្រើវត្ថុ ឬវិធីណាមួយខាងក្រោមនេះ​

  1. មេម្សៅ (មេសម្រាប់ធ្វើឲ្យម្សៅឡើង)​៖ ដាក់ពែង ឬ​ចានមេម្សៅតាមជ្រុង ទូរទឹកកក ដោយប្ដូរចេញរៀងរាល់បីខែម្ដង។
  2. ធ្យូង៖ រកកូនក្រឡ ឬកែវមានមាត់ធំដាក់ធ្យូង៣ដុំ ហើយយកទៅដាក់ក្នុងទូរទឹកកក​ ដោយប្ដូរធ្យូងថ្មរៀងរាល់បី​ខែម្ដង។
  3. វ៉ានីឡា(វ៉ានី)៖ យកសំឡី២-៣ដុំ ជ្រលក់ក្លិនវ៉ានី ហើយយកទៅដាក់តាមធ្នើក្លាស្សេ​ ក្នុងទូរទឹកកក ឬការ៉េមរបស់អ្នកជាប់ក្លិនកាហ្វេបាន​។ ដូច្នេះអ្នកត្រូវទុកវត្ថុអស់នោះ (អាហារដែលអ្នក​មិនចង់​ឲ្យឆ្លងក្លិនកាហ្វេបាន) នៅក្នុងថង់ប្លាស្ទិក ឬភាជន៍ មានគម្របបិទជិតល្អ។
  4. ក្រូចឆ្មារ​៖ យកក្រូចឆ្មារមកពុះជាពីរ ហើយយកទៅដាក់ផ្ងារ ក្នុងទូរទឹកកក។
  5. អំបិល និងផ្លែឈឺប្រភេទក្រូច​៖ (ដូចជាក្រូចទូទៅ, ក្រូចសើច)​ យកក្រូច ក្រូចឆ្មារ ក្រូចសើច ។ល។ ​មកពុះជាពីយកសាច់ខាងក្នុង ចេញឲ្យអស់ហើយដាក់អំបិល​ជំនួសទៅវិញ រួចយកទៅដាក់ក្នុងទូរទឹកកក។ វាអាចជួយកំចាត់ក្លិនអាប់អួ ក្នុងទូទឹកកកបានប្រមាណ​២​សប្ដាហ៍៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here