ញាក់សាច់!មិនមែនហៅម៉ូតូជិះទេ គឺហៅទៅប្លន់យកម៉ូតូតែម្តង

0
72

ញាក់សាច់!មិនមែនហៅម៉ូតូជិះទេ គឺហៅទៅប្លន់យកម៉ូតូតែម្តង

ភ្នំពេញ៖ហេតុការណ៍ចោរប្លន់ម៉ូតូមួយ បង្កការភ្ញាក់​ផ្អើល កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៥ មីនា ស្ថិតចំណុចដីវាល ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បុរសរងគ្រោះខាងលើ​ឈ្មោះ ម៉ន សុខជា អាយុ២៩ឆ្នាំ ជាអ្នក​រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតភូមិ ត្នោត១ដើម ឃុំព្រះខែ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

ដើមហេតុដំបូងគឺបុរសជាជនរងគ្រោះបានជិះមកពីទិញថ្នាំហើយត្រលប់មកវិញស្រាប់តែជនសង្ស័យម្នាក់ហៅម៉ូតូជិះក្នុងតម្លៃ៤០០០រៀល លុះមកដល់ផ្លូវស្ងាត់ជនសង្ស័យនោះប្រាប់អោយម៉ូតូឈប់ហើយដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូ ប៉ុន្តែមិនបានសម្រេចដោយសារតែបុរសជាអ្នករត់ម៉ូតូមិនព្រមប្រគល់អោយប្រតាយប្រតប់គ្នា ហើយជនសង្ស័យក៏បានដកភ្លើងបានអស់៦គ្រាប់ ប៉ុន្តែផ្ទុះតែ៣ គ្រាប់ ធ្វើអោយអ្នករត់ម៉ូតូរងរបួសធ្ងន់ ចំណែកឯជនសង្ស័យជាចោររត់គេចខ្លួនបាត់ស្រមោល៕

LEAVE A REPLY

Please enter your comment!
Please enter your name here