ព្រូនដ៏វែងអាចរស់នៅក្នុងប្រអប់កែងជើងបុរសម្នាក់រហូតដល់៤ឆ្នាំ

0
447

ព្រូនដ៏វែងអាចរស់នៅក្នុងប្រអប់កែងជើងបុរសម្នាក់រហូតដល់៤ឆ្នាំ

អូស្ត្រាលី៖ មានរឿងដ៏កម្រជួបប្រទះ មួយកើតឡើងចំពោះបុរស ស្បែកខ្មៅជនជាតិ សូដង់ម្នាក់ បន្ទាប់ពី គ្រូពេទ្យរកឃើញ ថាមានបំណែកសត្វព្រូនយ៉ាងវែង នៅក្នុងប្រអប់ជើង របស់គាត់ ជាង៤ ឆ្នាំមកហើយ ដែល ផ្នែកពាក់កណ្តាល ដងខ្លួន របស់ព្រូនស្ថិត នៅក្នុងកែងជើងរបស់គាត់ និងពាក់កណ្តាលផ្សេងទៀត គឺនៅក្នុងបាតជើងផ្នែក ខាងមុខ។ ការរកឃើញនេះ បានដឹង បន្ទាប់ពីគ្រូពេទ្យ នៃមន្ទីរពេទ្យ St Vincent ស្ថិតក្នុងទីក្រុង ស៊ីដនី ប្រើប្រាស់កាំរស្មី X-ray ដើម្បីឆ្លុះមើល។

បុរសជាជនភៀសខ្លួន ដែលមករស់នៅ អូស្ត្រាលីជាង ៤ ឆ្នាំរូបនោះ បានមកឲ្យគ្រូពេទ្យពិនិត្យកាលពីពេលកន្លងទៅ ដោយសារតែគាត់មានអាការៈ ហើមជើង និងឈឺចាប់ជាង មួយឆ្នាំមកហើយ។ ក្រោយការឆ្លុះកាំរស្មី X-ray លោកវេជ្ជបណិ្ឌត ឯកទេសជំងឺឆ្លង (Infectious diseases) មួយរូបឈ្មោះ Jonathan Darby បានរកឃើញថា មានបំណែកសត្វ ព្រូនប្រភេទ Guinea (ព្រូននៅតំបន់អាហ្រ្វិក) នៅក្នុងប្រអប់ជើង របស់គាត់។

កាំរស្មីអ៊ិច ដែលឆ្លុះឃើញមានព្រូន នៅក្នុងប្រអប់ជើងអ្នកជំងឺ (ព្រួញពណ៌លឿង)

លោកវេជ្ជបណ្ឌិតបានឲ្យដឹងថា ព្រូននោះវាបានងាប់ ទៅហើយតែ ពេលនេះវាចាប់ផ្តើម ធ្វើទុក្ខ អ្នកជំងឺ ពិសេសគឺផ្តល់ការ ឈឺចាប់និងធ្វើឲ្យរាងកាយរបស់គាត់ ចាប់ផ្តើមចុះខ្សោយ។ បើតាម លោកវេជ្ជបណ្ឌិត គឺជាទូទៅ ព្រូនវារស់ នៅក្នុងពោះវៀន មិនមែនប្រអប់ ជើងរបស់ មនុស្សនោះទេ ហើយវាចូលទៅក្នុង ខ្លួន មនុស្សតាមរយៈ ការបរិភោគទឹក និងបន្លែឆៅ មួយវិញទៀត នៅពេលដែលវា ព្យាយាមរុលចូលទៅ ក្នុងរាងកាយមនុស្ស វានឹងបណ្តាល ឲ្យស្បែក របស់យើង ឡើងពងលើស្បែក៕ ប្រភព៖ បរទេស

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here