Sir Alex Ferguson នឹងត្រលប់មកដឹកនាំ Manchester United សាជាថ្មី នៅខែឧសភាខាងមុខនេះ!

0
123

អង់គ្លេស៖ អតីតអ្នកចាត់ការដ៏ជោគជ័យបំផុតរបស់ Manchester United “Sir Alex Furguson” នឹងត្រលប់មកដឹកនាំក្រុម Manchester United សាជាថ្មីម្តងទៀត សម្រាប់ខួបទី ២០នៃការឈ្នះពាន Champions League។  គួររម្លឹកថា Sir Alex Ferguson បានដឹកនាំក្រុម Manchester United ឈ្នះពាន UEFA Champions Leauge កាលពីឆ្នាំ ១៩៩៩ ក្រោយឈ្នះក្រុម Bayern Munich ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Camp Nou របស់ក្រុម FC Barcelona។

ការប្រកួតរម្លឹកខួប ២០ឆ្នាំនេះ គ្រោងនឹងរៀបចំនៅថ្ងៃទី ២៦ ខែឧសភាខាងមុខនេះ នាកីឡដ្ឋាន Old Trafford របស់ Manchester United ផ្ទាល់។ ដោយឡែកលោក Ole Gunnar Solskjaer ដែលជាអ្នកទាត់បាល់បញ្ចូលទីជ័យជម្នះសម្រាប់ Man UTD គ្រានោះដែរ ក៏ត្រូវគេរំពឹងថាមានវត្តមានក្នុងការប្រកួតនៅខែឧសភាខាងមុខនេះផងដែរ។ ចំពោះថវិកាដែលប្រមូលបានពីការប្រកួតនេះ នឹងត្រូវដាក់ចូលទៅកាន់មូលនិធិ Manchester United Foundation។

Sir Alex Ferguson ក្លាយជាអ្នកចាត់ការជោគជ័យបំផុតសម្រាប់ Man UTD ដែលបានឈ្នះពានរង្វាន់សរុប ៣៨ពាន នៃការដឹកនាំក្លិបរយៈពេល ២៦ឆ្នាំ។ រដូវកាលដែលជោគជ័យបំផុតសម្រាប់លោកគឺឆ្នាំ ១៩៩៩ ដោយបានដឹកនាំក្រុម Manchester United លើកពានធំៗ ៣ រួមមាន UEFA Champions League, Premier League និង FA Cup។ លោកបានចូលនិវត្តន៍ពីវិស័យបាល់ទាត់កាលពីឆ្នាំ ២០១៣កន្លងទៅ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here