៥ ចំនុចមិនគួរប្រើថ្នាំបា៉រា៉ហួសកំរិតដោយគ្មានការពិគ្រោះជាមួយគ្រូពេទ្យ

0
186

៥ ចំនុចមិនគួរប្រើថ្នាំបា៉រា៉ហួសកំរិតដោយគ្មានការពិគ្រោះជាមួយគ្រូពេទ្យ

តើអ្នកធ្លាប់គ្រុនក្តៅ ឬផ្តាសាយដែរទេ? ការលេបថ្នាំប៉ារ៉ាធ្វើអោយអ្នកមានអារម្មណ៍ប្រសើរឡើងដោយមិនចាំបាច់ជួបគ្រូពេទ្យ។ ប្រសិនបើអ្នកធ្វើបែបនេះអស់រយះពេលច្រើនឆ្នាំមកហើយ បញ្ឈប់វាពេលនេះ។ ដោយសារតែការលេបថ្នាំប៉ារ៉ាសំរាប់រាល់ការឈឺចាប់ នឹងផ្តល់ផលអាក្រក់ច្រើនជាងល្អ នេះជាសំដីរបស់វិជ្ជបណ្ឌិត  Akshay Challani អ្នកជំនាញផ្នែកថែទាំសុខភាព នៅគ្លីនិច Akshjyot ប្រទេស Mumbai

1.បំផ្លាញថ្លើម

ប្រសិនបើអ្នកធ្លាប់បានអានការណែនាំដែលដាក់ក្នុងសំបកកំប៉ុងថ្នាំប៉ារ៉ា អ្នកនឹងដឹងថាវាអាចបណ្តាលអោយថ្លើមខូចនៅពេលលេបលើសចំនួន។ យោងតាមលោកវិជ្ជបណ្ឌិត Challani បានលើកឡើងថា មនុស្សម្នាក់មិនគួរលេបថ្នាំនេះលើសពី៣ក្រាមក្នុងមួយថ្ងៃទេ។ ថែមទាំងគួរពិភាក្សាជាមួយគ្រូពេទ្យជាមុន មុននឹងប្រើវា។

2.ជាតិអាស៊ីត

ក្នុងករណីមួយចំនួន ការលេបថ្នាំប៉ារ៉ាលើសចំនួន អាចបណ្តាលអោយឡើងជាតិអាស៊ីត។ ហេតុនេះហើយប្រសិនបើអ្នកមានការឈឺចាប់ពីការហើមពោះ និងការរំលាយអាហារ វាជាការល្អអ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យ ដែលវាអាចជាផលអាក្រក់ពីថ្នាំប៉ារ៉ា។

3.ប្រតិកម្ម

មិនមានមនុស្សជាច្រើនទេដែលដឹងថាប៉ារ៉ាអាចនាំអោយមានប្រតិកម្មបាន។ ក្នុងករណីធ្ងន់ធ្ងរ វាអាចបណ្តាលអោយមានប្រតិកម្មស្បែក នាំអោយរម៉ាស់កន្ទួល ដែលជាការបង្ហាញពីអាការៈប្រតិកម្មរបស់ស្បែក។

4.វិលមុខ

ផលអាក្រក់នៃការលេបថ្នាំប៉ារ៉ាមួយទៀតគឺការវិលមុខដែលបណ្តាលមកពីឥទ្ធិពលរបស់ថ្លើម។ ហេតុនេះហើយ ចូរពិគ្រោះជាមួយគ្រូពេទ្យមុនប្រើប្រាស់ សូម្បីតែមានគ្រុនក្តៅ ឬផ្តាសាយក៏ដោយ។

5.ភាពទន់ខ្សោយរបស់ថ្លើម

ប្រសិនបើអ្នកមានជំងឺលឿង ឬថ្លើមហើយនោះ ការប្រើថ្នាំប៉ារ៉ាដោយគ្មានការពិគ្រោះយោបល់ពីគ្រូពេទ្យអាចធ្វើអោយថ្លើមកាន់តែចុះខ្សោយ។ ហេតុនេះហើយចូរពិភាក្សាជាមួយគ្រូពេទ្យជាមុនមុននឹងទទួលទានថ្នាំប៉ារ៉ា។

អត្ថបទកែសំរួលដោយ៖ សុភ័ក្រ

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here