អាយុទើបតែ៧ឆ្នាំសោះ ក្លាយជាស្តេចរត់ប្រណាំង Usain Bolt បាត់ទៅហើយ

0
82

អាមេរិក៖ មនុស្សម្នាក់ៗតែងមានទេពកោសល្យខុសៗពីគ្នា អ្នកខ្លះពូកែខាងតន្រ្តី អ្នកខ្លះពូកែខាងចម្រៀង ចំណែកអ្នកខ្លះវិញពូកែខាងកីឡាបាល់ទាត់ ឬរត់ប្រណាំងជាដើម។  តួយ៉ាងដូចជាកុមារម្នាក់នេះអីចឹង ពូកែខាងរត់ប្រណាំង និងត្រូវបានមហាជនដាក់រហស្សនាមឱ្យប្អូនថា Usain Bolt ទីពីរ។

កុមារាឈ្មោះ Rudolph ‘Blaze’ Ingram អាយុ ៧ឆ្នាំ សព្វថ្ងៃរស់នៅសហរដ្ឋអាមេរិក។ កាលពីពេលថ្មីៗនេះមានការប្រកួតរត់ប្រណាំងចម្ងាយ ១០០ ម៉ែត្រមួយ ដែលគេអាចរត់បានដល់ទីត្រឹមរយៈពេលជិត ១៤ វិនាទីប៉ុណ្ណោះ បង្កឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ហើយប្រៀបប្រដូចក្មេងនេះទៅនឹងអ្នករត់ប្រណាំងអាជីពទៀតផង។

គួរឱ្យដឹងថា ស្តេចរត់ប្រណាំង Usain Bolt  អាចរត់ចម្ងាយ ១០០ម៉ែត្រដល់ទី ចំណាយពេលជិត១០វិនាទីប៉ុណ្ណោះ។ ដូច្នេះបើប្រៀបធៀបទៅនឹងកុមារម្នាក់នេះពិតជាមានទេពកោសល្យ និងមានអនាគតភ្លឺស្វាងខ្លាំងមែនទែន។

ក្រៅពីរត់ប្រណាំងប្អូន Rudolph ក៏ជាកីឡាករបាល់ឱបវ័យក្មេងនៅអាមេរិកផងដែរ។ គេធ្លាប់ឈ្នះមេដាយ ៣៦ដង ក្នុងនោះឈ្នះមេដាយមាស ២០ដង៕

LEAVE A REPLY

Please enter your comment!
Please enter your name here