មិនគួរពិសារទឹកភ្លាមៗទេ ក្រោយពេលបាយរួច

0
173

មិនគួរពិសារទឹកភ្លាមៗទេ ក្រោយពេលបាយរួច

ការទទួលទានទឹកភ្លាមៗ ក្រោយពេលបាយរួចភ្លាម គឺជាទម្លាប់ទូទៅបំផុតសម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែតើអ្នកដឹងទេថា នេះជាទម្លាប់ដ៏អាក្រក់បំផុតសម្រាប់សុខភាព?
ភាគច្រើនយើងតែងតែផឹកទឹក ក្រោយពេលទទួលទានបាយរួច ព្រោះយល់ថា វាអាចជួយសម្រួលដល់ការរំលាយអាហារ និងសម្អាតធ្មេញផងដែរ។

អ្នកជំនាញអាហារបំប៉នបានណែនាំឲ្យមនុស្សផឹកទឹកឲ្យបានគ្រប់គ្រាន់ នៅពេលរាងកាយត្រូវការ ប៉ុន្តែពេលខ្លះយើងគួរតែជៀសវាង ដូចជាបន្ទាប់ពីញ៉ាំអាហាររួចភ្លាមៗ។
អ្នកឯកទេសផ្នែកចំណីអាហារបាននិយាយទៀតថា យើងគួរជៀសវាងផឹកទឹកមុនពេលញ៉ាំបាយ កំពុងញ៉ាំបាយ និងក្រោយពេលញ៉ាំបាយ។ គ្រប់គ្នាត្រូវរង់ចាំយ៉ាងហោចណាស់រយៈពេល ៣០នាទី គ្រោយពេលបាយរួច។
ដោយសារតែរាងកាយត្រូវការចំណាយពេល ២ម៉ោង ដើម្បីរំលាយអាហារ។ តែក្នុងករណីដែលអ្នកស្រេកទឹកខ្លាំង អាចទទួលទានបាន តែទទួលទានក្នុងកម្រិតតិចបានហើយ។

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here