វីដេអូស្តែងៗ ករណីក្រឡាប់រថយន្តឆេះខ្ទេច រងរបួស ១៥នាក់ នៅស្រុកបាណន់ !

0
49

វីដេអូស្តែងៗ ករណីក្រឡាប់រថយន្តឆេះខ្ទេច រងរបួស ១៥នាក់ នៅស្រុកបាណន់ !

មានករណីក្រឡាប់រថយន្តកើតឡើងមួយ បណ្តាលឲ្យឆេះរថយន្តមួយគ្រឿងម៉ាក តាក់កូម៉ា ពណ៌ទឹកប្រាក់ (ខូចខាតទាំងស្រុង) បើកបរដោយឈ្មោះ ម៉ូ អ៊ូរ ភេទប្រុស អាយុ 25ឆ្នាំ រស់នៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី 18 ខែមីនា ឆ្នាំ2019 វេលាម៉ោង 12:00នាទីថ្ងៃត្រង់ ស្ថិតនៅចំណុចខ្នងភ្នំសំពៅ ភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា ការដែលរថយន្តនេះក្រឡាប់ហើយឆេះនេះគឺបណ្តាលមកពីអ្នកបើកបររថយន្តមានការធ្វេសប្រហែស មិនប្រយ័ត្ននៅលើផ្លូវតូចហើយមានចំណោត តែទោះបីយ៉ាងណាក៏គ្មានមនុស្សណាម្នាក់គ្រោះថ្នាក់ដល់ជីវិតម្នាក់ដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here