តួស្រីក្នុងរឿងកែងឆេះជង្គង់ហោះ កោរសក់បួសសងគុណអ្នកម្តាយជាទីស្រលាញ់(មានវីដេអូ)

0
123

តួស្រីក្នុងរឿងកែងឆេះជង្គង់ហោះ កោរសក់បួសសងគុណអ្នកម្តាយជាទីស្រលាញ់(មានវីដេអូ)

ថៃ៖ តារាកុនថៃវ័យក្មេងម្នាក់បានត្រូវបានសម្រេចចិត្តកោរសក់បួសសងគុណម្តាយជាទីស្រលាញ់របស់នាងក្រោយនាងបញ្ចប់ការសិក្សាផ្នែកសង្គមវិជ្ជា។ តារាថៃស្រីរូបនេះឈ្មោះ Aphumawaree ជាក្មេងស្រីដ៏គួរអោយស្រលាញ់ណាស់ជាពិសេសកាយវិការ និងការសម្តែងរបស់នាងពេារពេញទៅដោយភាពលេចធ្លោ និងមានប្រជាប្រិយភាពខ្លាំងដោយសារតែការក្រមិចក្រមើមរបស់នាង។

នាង​ Aphumawaree ជាក្មេងស្រីម្នាក់ដែលម្ចាស់ផលិតកម្មមួយបានជ្រើសរើសនាងអោយដើរតួក្នុងរឿងភាពយន្តថៃដ៏ល្បីមួយគឺរឿង កែងឆេះជង្គង់ហោះ(Ong Bak1) ដែលចូលរួមសម្តែងជាមួយតួអ្នកប្រដាល់កែងឆេះ។ នាង Aphumawaree រស់នៅជាមួយនឹងម្តាយជាស្រ្តីមេម៉ាយ ដោយឪពុកបានស្លាប់ចោលនាងតាំងតែនាងនៅតូច។ ដោយសារគុណម្តាយដែលប្រឹងប្រែងចិញ្ចឹមនាងរហូតមកដល់ពេលនេះ នាងបានធ្វើអោយម្តាយស្រក់ទឹកភ្នែកដោយសារកោរសក់បួសសងគុណម្តាយជាទីស្រលាញ់តែម្នាក់។

នៅចំពោះមុខអ្នកបំបួសនាងប្រាថ្នា អោយកើតជាតិណាៗអោយជួបតែម្តាយម្នាក់នេះគត់ ហើយការបួសនេះគឺមានរយះពេល៥ថ្ងៃ រហូតដល់ថ្ងៃនាងទទួលសញ្ញាប័ត្រតែម្តង៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here