ឡានប៉ែនដឹកកៅស៊ូធ្វើថ្នល់ដាច់ហ្វ្រាំងរេចង្កូតធ្លាក់ជ្រោះស្លាប់ជនជាតិវៀតណាមម្នាក់

0
112

ឡានប៉ែនដឹកកៅស៊ូធ្វើថ្នល់ដាច់ហ្វ្រាំងរេចង្កូតធ្លាក់ជ្រោះស្លាប់ជនជាតិវៀតណាមម្នាក់

ខេត្តកោះកុង-រថយន្តដឹកកៅស៊ូធ្វើថ្នល់របស់ជនជាតិវៀតណាមមួយគ្រឿងដាច់កាប៉ែនហ្រ្វាំងរេចង្កូតធ្លាក់ជ្រោះបណ្តាលឲ្យស្លាប់អ្នកបើកបរនៅផ្លូវអន្ទង់អាំង។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង កាលពីវេលាម៉ោង5និង20នាទីល្ងាចថ្ងៃទី18ខែមីនាឆ្នាំ2019 នៅតាមបណ្តោយផ្លូវជាតិលេខ48ត្រង់ចំណុចអន្ទង់អាំងធំ ចន្លោះគីឡូម៉ែត្រលេខ61-62ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង បណ្តាលឲ្យអ្នកបើកបរជាជនជាតិវៀតណាមម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិងអ្នករួមដំណើរជាមួយរងរបួសស្រាល។

ប្រភពខាងលើបានបន្តថា រថយន្តធុនធំនេះពាក់ស្លាកលេខវៀតណាម 30M9241 ដឹកកៅស៊ូធ្វើផ្លូវមកពីប្រទេសវៀតណាម តាមច្រកភ្នំដឹនឆ្ពោះមកកាន់ខេត្តកោះកុង បើកបរដោយឈ្មោះ ហូ មិញខាង ភេទប្រុស កើតនៅឆ្នាំ1988 កានលិខិត ឆ្លងដែនលេខ C.6209283 ពេលបើកមកដល់ចំណុចកើតហេតុរថយន្តបានដាច់កាប៉ែនហ្រ្វាំងបណ្តាលឲ្យរេចង្កូចធ្លាក់ជ្រោះតែម្តង។

សមត្ថកិច្ចបានឲ្យដឹងបន្ថែមថា ក្រោយហេតុការណ៍ សមត្ថកិច្ចពាក់ព័ន្ធបានចុះទៅជួយសង្រ្គោះនិងរុករកសាកសពដែលធ្លាក់ទៅក្នុងជ្រោះ យកមកលើដើម្បីប្រគល់ឲ្យខាងក្រុមហ៊ុនយកទៅធ្វើបុណ្យតាមប្រពៃណីយ៍៕ ប្រភព៖ Huy Bunleng

 

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here