តើអ្នកមានភ្នែកស្ងូត រមាស់ និងរលាកមែនទេ?

0
284
Close-up of businesswoman rubbing her eye

តើអ្នកមានភ្នែកស្ងូត រមាស់ និងរលាកមែនទេ?

ជាមួយគ្នានេះដែរ ការបង្កើតទឹកភ្នែកសិប្បនិម្មិតអាចជួយឲ្យអ្នកធូរស្បះស្បើយត្រឹមតែមួយរយៈពេលខ្លីតែ ប៉ុណ្ណោះ។

ដោយឡែក ជាមួយនឹងការថែទាំភ្នែកឲ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់យ៉ាងម្មត់ចត់ ភ្នែករបស់អ្នកនឹងអាច ផលិតទឹកភ្នែកតាមបែបធម្មជាតិបាន តាមតែអ្នកត្រូវការ។

១. អ្នកគួរដឹងថា ទឹកភ្នែកត្រូវបានបង្កើតឡើងដោយ៣ស្រទាប់។ ស្រទាប់ទី១ គឺ ស្រទាប់ខ្លាញ់ ស្រទាប់ទី២ គឺស្រទាប់ទឹក ហើយស្រទាប់ទី៣គឺស្រទាប់ម៊ូស៊ីនដែលជាស្រទាប់សម្រាប់បញ្ចេញទឹកភ្នែកឆ្លងកាត់គ្រាប់ភ្នែកនៅពេលដែលអ្នកព្រិចភ្នែក។

២. អ្នកគួតែទទួលទានអាហារដែលមានអាស៊ីតខ្លាញ់អូមេហ្គា៦ និងអាស៊ីតខ្លាញ់អូហ្គា៣ (ដូចជាត្រីជាដើម) ដើម្បីជួយបង្កើនស្រទាប់ទឺកនៅក្នុងភ្នែក ដែលវាអាចជួយធ្វើឲ្យភ្នែកមិនឆាប់ស្ងួត។

៣. ដើម្បីថែរក្សាស្រទាប់ម៊ូស៊ីនរបស់ភ្នែកឲ្យបានល្អ អ្នកត្រូវទទូលទានវីតាមីនA។ ហើយប្រភពដ៏ល្អរបស់វីតាមីនA នោះរួមមាន ការ៉ុត ដំឡូងបារាំងផ្អែម ដំឡូងជ្វា ត្រសក់ស្រូវ និងប្រេងត្រី។

៤. អ្នកត្រូវទទួលទានទឹកឲ្យបានច្រើនជាប្រចាំដើម្បីជំនួយដល់ស្រទាប់ទី២របស់ភ្នែក ដែលជាស្រទាប់ទឹក។

៥. អ្នកគួរតែទទួលទាន វីតាមីន C ដែលវាអាចជួយបញ្ចេញទឹកភ្នែក នៅពេលដែលអ្នកមានអាការៈក្រហាយ ភ្នែក៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here