ឃាត់ខ្លួនជនជាតិរុស្សីម្នាក់ មិនមានលិខិតឆ្លងដែនតាំងពីឆ្នាំ២០១៧

0
94

ឃាត់ខ្លួនជនជាតិរុស្សីម្នាក់ មិនមានខិតឆ្លងដែនតាំងពីឆ្នាំ២០១៧

នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១១ និង៣០នាទី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនបរទេស ចំនួន០១នាក់ ឈ្មោះ WOIEHOB AHATOINN ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិរុស្សី ពីកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពីបទ ដើរអនាថាតាមទីសាធារណៈ នឹងគ្មានលិខិតឆ្លងដែនជាប់និងខ្លួន។

បន្ទាប់មកកម្លាំងការិយាល័យបានធ្វើការសាកសួរ ដឹងថាជននេះចូលមក ប្រទេសកម្ពុជានៅឆ្នាំ២០១៧ តាមច្រកអន្តរជាតិបាវិត គោលបំណងទេសចរ។ បច្ចុប្បន្នស្នាក់នៅតាមវិហារឥស្លាម និងតាមទីសាធារណៈ គ្មានការងារធ្វើ និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here