លិខិតអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ទទួលសញ្ញាបត្របណ្ឌិតកិតិ្តយសផ្នែកទំនាក់ទំនងនយោបាយ ពីសាកលវិទ្យាល័យគ្រើក (KRIRK)

0
29

លិខិតអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ទទួលសញ្ញាបត្របណ្ឌិតកិតិ្តយសផ្នែកទំនាក់ទំនងនយោបាយ ពីសាកលវិទ្យាល័យគ្រើក (KRIRK)

សាលារាជធានីភ្នំពេញ៖ សារលិខិតអបអរសាទរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិតិ្តយសផ្នែកទំនាក់ទំនងនយោបាយ ពីសាកលវិទ្យាល័យគ្រើក (KRIRK) នៃព្រះរាជាណាចក្រថៃឡង់ដ៏ុ។

សម្តេចបានមានប្រសាសន៍តាមផេកថា៖ សញ្ញាបត្រ “បណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយ” ដែល Krirk University បានផ្តល់ជូនខ្ញុំថ្ងៃនេះ គឺជាមោទនភាពរបស់កម្ពុជាទាំងមូល។

សញ្ញាបត្រនេះ គឺជាគន្លឹះ និងជាកូនសោរដ៏សំខាន់បំផុត ដែលបានបង្រួបបង្រួមកម្ពុជាតែ១ និងបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ -ឈ្នះ ដែលបាននាំមកនូវសន្តិភាពពេញលេញ កំពុងផ្តល់នូវផ្លែផ្កា និងឱកាសគ្រប់យ៉ាងដល់ពលរដ្ឋកម្ពុជាគ្រប់ៗរូប។

សុំអរគុណភរិយាជាទីស្រឡាញ់ កូនៗ និងចៅៗ ព្រមទាំងបងប្អូនជនរួមជាតិ មន្រ្តីរាជការ និងក្មួយៗដែលបានចូលរួមអបអរសាទរ និងជូន ពរខ្ញុំថ្ងៃនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here