តុលាការលើកពេលកាត់ក្តីលើលោក ជួប សម្លាប់ ករណីបាញ់សម្លាប់បណ្ឌិត កែម ឡី

0
51

តុលាការលើកពេលកាត់ក្តីលើលោក ជួប សម្លាប់ ករណីបាញ់សម្លាប់បណ្ឌិត កែម ឡី

ភ្នំពេញ ៖ ជនជាប់ចោទ អឿ​ត អាង ហៅ ជួប សម្លាប់ ត្រូវតុលាការថ្នាក់ក្រោមផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន តាម​មាត្រា​២០០​នៃ​ក្រមព្រហ្មទណ្ឌ និង​បទកាន់​កាប់​អាវុធ​ដោយ​ខុសច្បាប់ ករណី​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី ។

ក្រម​តុលាការ​កំពូល​ នា​ព្រឹក​ថ្ងៃ​ទី​២០ ខែមីនា បាន​សម្រេច​លើក​ពេលជំនុំជម្រះ​បណ្តឹង​សាទុក្ខ​របស់​ជនជាប់ចោទ​ឈ្មោះ អឿ​ត អាង ហៅ ជួប សម្លាប់ ដែលត្រូវ​បាន​នាំ​ចូល​សវនាការ តែ​ដោយ​គ្មាន​មេធាវី​ការពារ​ជនជាប់ចោទ តុលាការ​ក៏​សម្រេច​លើក​ពេល​ទៅ​ធ្វើ​នៅ​ថ្ងៃក្រោយ​ដោយ​មិន​ទាន់​កំណត់ពេល ​។ ជនជាប់ចោទ ត្រូវ​បាន​តុលាការ​ថ្នាក់​ក្រោម​កាត់ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិតដោយសង្ស័យ​ថា​ជា​អ្នក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​ស្តា​រ៍​ម៉ា​តនៃ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច​បូកគោ ស្ថិត​នៅ​កាច់ជ្រុង​មហាវិថី​ព្រះ​មុនី​វង្ស និង​មហាវិថី​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

ទោះជាយ៉ាងណាក៍ដោយប្រជាពលរដ្ឋខ្មែរជាច្រើនកំពុងរងចាំតាមដាន និងចង់ដឹងពីចំណាត់ការរបស់តុលាការលើករណី លោក ជួប សម្លាប់ ឬ អឿត អាង សង្ស័យប្រព្រឹត្តបទល្មើសឃាតកម្មលើលោកបណ្ឌិត កែម ឡី ៕ ​

LEAVE A REPLY

Please enter your comment!
Please enter your name here