អាសូរណាស់! បីកូនតូច១ អៀវ ក១ ដើរកណ្តាលយប់ងងឹតឈឹង តែសំណាងល្អជួបបងប៉ូលីសចិត្តធម៌ជូនដល់ផ្ទះ

0
53

អាសូរណាស់! បីកូនតូច១ អៀវ ក១ ដើរកណ្តាលយប់ងងឹតឈឹង តែសំណាងល្អជួបបងប៉ូលីសចិត្តធម៌ជូនដល់ផ្ទះ

កណ្ដាលៈ អ្នកនិយមលេងហ្វេសបុកខ្មែរជាច្រើននាក់មានការកោតសរសើរនូវទឹកចិត្តដ៍ល្អរបស់ក្រុមសមត្ថកិច្ចល្បាត​គោលដៅ២៤ម៉ោង ឃុំដំណាក់អំពិល (ផ្សារថ្នល់ទទឹង ) ស្រុកអង្គស្នួល ខេត្តកណ្ដាល ខណៈកំពុងចេញល្បាត ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន រហូតម៉ោងជិត១១យប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ស្រាប់តែបានប្រទះឃើ​ញបងប្រុសម្នាក់ ហេតុតែទឹកចិត្តឪពុក គាត់បានបីកូននៅដៃ១ និងជិះកគាត់១ ធ្វើ​ដំណើ​រថ្មើ​ជើ​ងនៅតាមផ្លូវជាតិលេខ៤ ហើយគាត់ដើ​រតាំងពីថ្នល់ទទឹង បំណងទៅអង្គស្នួល ក្រោយមកសមត្ថកិច្ចលោកបានយកឡានជូនគាត់រហូតទៅដល់ផ្ទះ។

តាមហ្វេសប៊ុករបស់បងប៉ូលិសប៉ុស្តិ៍គោលដៅ២៤ម៉ោង ឃុំដំណាក់អំពិល ផ្សារថ្នល់ទទឹង ឈ្មោះ Heng Vechea បានរៀបរាប់ប្រាប់ថា  “ម៉ោងជិត១១ហើ​យ បងអើ​យបង  ហេតុតែស្រលាញ់កូន បី១ ជិះក១ ដើ​រតាំងពីថ្នល់ទទឹងទៅអង្គស្នួល ឃើ​ញអាណិតយករថយន្តស៊ី​រ៉ែនជូនទៅដល់ផ្ទះ។ នឹកកាលខ្ញុំនៅតូច  មិនមានម៉ូតូឡានដូចឥឡូវទេ ខ្ញុំតែងតែជិះកពូដើ​រតាំងពីស្វាយឧត្តម ដល់អង្គស្នួល”៕

LEAVE A REPLY

Please enter your comment!
Please enter your name here