​បែកថ្នាំខ្លាំងពេក លោតចូលទៅត្រាំក្នុងលូទឹកស្អុយតាំងពីព្រឹករហូតដល់ល្ងាច

0
31

​បែកថ្នាំខ្លាំងពេក លោតចូលទៅត្រាំក្នុងលូទឹកស្អុយតាំងពីព្រឹករហូតដល់ល្ងាច

ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ឈ្មោះថា ហៀង តារា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរជាងបិតស្កុតកញ្ចក់ រថយន្តការពារកម្ដៅថ្ងៃ បានចូលទៅត្រាំទឹកលូរ តាំងពីព្រឹកដល់ថ្ងៃរសៀល ក្រោយពីគេឃើញរវើរវាយ ដើរនិយាយតែម្នាក់ឯង។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នៅភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានកន្លែងកើតហេតុបានអោយដឹងថា បុរសខាងលើបានប្រើប្រាស់ថ្នាំញៀនលើសកម្រិត ដើររវើរវាយហើយលោតចូលទៅត្រាំក្នុងលូរទឹកស្អុយ អស់រយៈពេលជាច្រើនម៉ោង តាំងពីព្រឹក ដល់ថ្ងៃរសៀល ផ្អើលប្រជាពលរដ្ឋជួយស្រង់ឡើងគោក៕

ប្រភពៈ Tvfb

LEAVE A REPLY

Please enter your comment!
Please enter your name here