សូមកុំអូសរំលង! មាតាបិតាមិនត្រូវអោយកូនតូចលោកអ្នកក្រោមអាយុ៥ឆ្នាំបរិភោគពងទាកូននោះទេ

0
214

សូមកុំអូសរំលង! មាតាបិតាមិនត្រូវអោយកូនតូចលោកអ្នកក្រោមអាយុ៥ឆ្នាំបរិភោគពងទាកូននោះទេ

មាន​​ក្រុម​គ្រួ​សារ​​ជា​​ច្រើន​​ចូល​ចិត្ត​​ឲ្យ​កុ​មារ​តូចៗបរិភោគ​ពងទាកូនខ្លាំងណាស់ ប៉ុន្តែ​ក្រុមអ្នកជំនាញ​ផ្នែក​អាហារ​រូបត្ថម្ភបាន​ផ្តល់អនុសាសន៍ថា កុមារ​ដែលមាន​អាយុក្រោម ៥ឆ្នាំ​មិន​គួរបរិភោគ​ពងទាកូនឡើយ។

១. ពងទាកូនជាអាហារមាន​ជីវជាតិខ្លាំងត្បិ​ត​​តែ​ពង​ទាមាន​តម្លៃសមរម្យក៏ពិតមែន ប៉ុន្តែវាមាន​ជីវ​ជាតិ​ខ្លាំង​ណាស់។ ក្នុងពងទាមួយគ្រាប់មានថាមពល ១៨២ កាឡូរី, ប្រូតែអ៊ីន ១៣.៦, ខ្លាញ់ ១២.៤ ក្រាម, កាល់ស្យូម ៨២ មីលីក្រាម, ផូស្វ័រ ២១២ក្រាម និង​ កូឡេស្តេរ៉ុល ៦០០ក្រាម។ ទន្ទឹមនឹងនេះផងដែរ វា​ក៏មាន​ផ្ទុក បេ​តា​កា​រ៉ូទីន, វីតាមីន A, B, C, ជាតិដែក… ហើយ​វីតាមីន A និង បេតាការ៉ូទីន​ មាន​កម្រិតខ្ពស់ណាស់។ បើ​ប្រៀប​ធៀប​ទៅ​នឹង​ស៊ុត​​ធម្មតា​ឃើញថា វាមាន​តម្លៃអាហារ​រូបត្ថម្ភកាន់តែ​ច្រើន​ដោយសារតែ​ការអភិវឌ្ឍស៊ុត​ទៅជា​ អំប្រ៊ី​យ៉ុង​ ទើប​សារធា​តុសំខាន់ៗ​កើត​មាន​កាន់​តែច្រើនឡើង។

២. កុមារក្រោមអាយុ ៥ឆ្នាំ​មិនគួរបិភោគពងទាកូននោះឡើយពង​​ទាកូ​នជា​អា​ហា​រ​ដែ​ល​មាន​​ជីវជាតិបំផុត ប៉ុន្តែ​អ្នក​ជំនា​ញ​​មិនបានណែនាំឲ្យបរិភោគច្រើននោះទេ ប្រសិនបើ​រាងកាយ​របស់អ្នកមាន​ភាព​ទន់​ខ្សោយ​សារ​ធាតុទាំងអស់នៅក្នុង​ស៊ុត​នឹង​ បន្ថែម​បន្ទុក​លើ​ប្រព័ន្ធរំលាយអាហារ ដែលអាចបណ្តោលឲ្យ​កើត​ជំ​ងឺ​រាក​រូស។​

លើសពីនេះទៅទៀត កុមារក្រោមអាយុ ៥ឆ្នាំមិនត្រូវបានអ្នកជំនាញផ្តល់អនុវសាសន៍ឲ្យ​ប​រិភោ​គនោះ​ឡើយ​។ ​ព្រោះការបរិភោគស៊ុតច្រើន​អាច​កើតផវិបាកធ្ងន់ធ្ងរដូច​ជា៖

វីតាមីន A ច្រើនពេក៖ អាច​ធ្វើឲ្យកុមារក្រោមអាយុ ៥ឆ្នាំ កើតលឿង របកស្បែក ប៉ះពាល់ដល់ឆ្អឹង។ មានបញ្ហា​រំលាយអាហារ៖ ការទទួលទានពងទាកូនច្រើនអាច​ធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់ក្មេង​ដំណើរការមិនបានល្អ, មាន​អាការៈហើមពោះ រាក…។កូឡេស្តេរ៉ុលកើនឡើង៖ ជាតិកូឡេស្តេរ៉ុល​ត្រូវបានគេរកឃើញនៅក្នុងពងទាកូន ដែលមាន​ភាព​ចាំបាច់ក្នុងការបង្កើត​កោសិកាសសៃប្រសាទរបស់ក្មេង។ តែទោះបីជាយ៉ាងណា ការបរិភោគច្រើនពេក​អាច​បង្កើន​ហានិភ័យដល់ថ្លើម ជាតិខ្លាញ់ក្នុងឈាម​កើនឡើង បណ្តោលឲ្យ​កើតជំងឺសសៃឈាម​បេះដូង៕

LEAVE A REPLY

Please enter your comment!
Please enter your name here