នាង រ័ត្ន រចនា ត្រៀមចេញទៅច្រៀងនៅអូស្រ្តាលីមួយខែពេញ និងរំពឹងបានការគាំទ្រច្រើនពីបងប្អូនខ្មែរនៅទីនោះ

0
103

នាង រ័ត្ន រចនា ត្រៀមចេញទៅច្រៀងនៅអូស្រ្តាលីមួយខែពេញ និងរំពឹងបានការគាំទ្រច្រើនពីបងប្អូនខ្មែរនៅទីនោះ

រាជធានី​ភ្នំពេញ​៖  នាង​រ័​ត្ន រចនា  ហៅ​មេម៉ាយ​សប្បាយចិត្ត ត្រៀម​នឹង​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​រយៈពេល​១​ខែ​ពេញ ហើយជាលើកទីបីហើយដែលរូបនាងឈាងជើងកើបលុយនៅលើទឺកដីនេះ ។

គួររំលឹកផងដែរថា នាងរ័​ត្ន រចនា ​ទទួល​ការ​គាំទ្រ​ច្រើន​ទាំងនៅក្នុងនិងនៅក្រៅប្រទេសជាពិសេសគឺបងប្អូនខ្មែរយើងរស់នៅទីនោះ។​ ដំណើរទៅច្រៀងជាលើកទី៣​នេះ នាងនឹងចេញទៅច្រៀងនៅអូស្រ្តីលីនៅថ្ងៃទី២៥ មីនាខាងមុខនេះ គឹមានរយះពេលមួយខែពេញតែម្តង។

ទោះជាយ៉ាងណា នាង រចនា ក្នុងអំឡុងពេលនាងទៅច្រៀងនៅទីនោះ នាងនឹងលើកយកបទខ្មែរជាច្រើន ដូចជារាំវង់ សារ៉ាវ៉ាន ឡាំលាវជាដើម ដើម្បីត្រៀមអោយបងប្អូនខ្មែររាំលេងកំសាន្តនាឳកាសចូលឆ្នាំខ្មែរប្រពៃណីជាតិខ្មែរខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here