ឥរិយាបទ ៣ រុញច្រាលអ្នកអោយឃ្លាតពីមិត្តភក្តិ និងមនុស្សជុំវិញខ្លួន

0
73
blond man hero angry expression

ឥរិយាបទ ៣ រុញច្រាលអ្នកអោយឃ្លាតពីមិត្តភក្តិ និងមនុស្សជុំវិញខ្លួន

យើង​គ្រប់គ្នា​សុទ្ធតែ​ធ្លាប់មាន​ឥរិយាបថ​មួយ​ឬ​ច្រើន ដែល​រុញ​មនុស្ស​ចេញ​ឆ្ងាយ​ពី​យើង​យ៉ាងតិច​ក៏​ម្តង​ដែរ​ក្នុង​មួយ​ឆាកជីវិត​។ វា​ជា​ធម្មជាតិ​មនុស្ស ហើយ​មនុស្ស​មិនចាំបាច់​ខ្មាស់អៀន​ឡើយ​ចំពោះ​រឿងនេះ​។ ការដែល​ដឹង និង​ទទួលស្គាល់ថា​ខ្លួនឯង​មាន​ឥរិយាបថ​ទាំងនោះ គឺជា​ជំហាន​ដ៏​សំខាន់បំផុត​ដើម្បី​ឆ្ពោះទៅរក​ការលុបបំបាត់​វា​ចេញពី​ជីវិត​យើង និង​អនុញ្ញាតឱ្យ​ភាព​វិជ្ជមាន​ហូរ​ចូល​ជីវិត​យើង​ជំនួស​វិញ​។ ភាគច្រើនបំផុត ឥរិយាបថ​យើង​ដែល​បាន​ប្រព្រឹត្ត​ចេញទៅ បាន​រុញ​មនុស្ស​ចេញ​ឆ្ងាយ​ពី​យើង​ដោយ​មិនដឹង​ខ្លួន​ឡើយ​។ ខាងក្រោម​នេះ​ជា​ឥរិយាបថ​ទាំង ៣ ទូទៅ​បំផុត ដែល​រុញ​មនុស្ស​ចេញ​ឆ្ងាយ​ពី​យើង​ដោយ​មិនដឹង​ខ្លួន​។

​​១. អំនួត​

​ការបង្ហាញ​អំនួត​ច្បាស់​ណាស់​នឹង​រុញច្រាន​មនុស្ស​ឱ្យចេញ​ពី​យើង ក្នុង​គ្រប់​ស្ថានភាព​ទាំងអស់​ក្នុងសង្គម​។ គ្មាន​នរណាម្នាក់​ចង់​ស្តាប់​សាច់រឿង​អំនួត​របស់​មនុ​ស្សណា​ម្នាក់​ម្តង​ហើយ​ម្តងទៀត​នោះឡើយ​។ ប្រសិនបើ​ចង់​អួត លោកអ្នក​អាច​ឆ្លុះកញ្ចក់​និយាយប្រាប់​ខ្លួនឯង ជាជាង​បញ្ចេញ​ឱ្យ​អ្នកដទៃ​ស្តាប់​ច្រំ​ដែល​ពេក​។

​២. ការប្រកាន់​ជឿជាក់​លើ​ខ្លួនឯង​ខ្លាំង​ហួសហេតុ​ពេក​

​ជួនកាល​មនុស្ស​យើង​ចូលចិត្ត​ជឿជាក់​ខ្លាំង​លើ​ខ្លួនឯង​ហួសហេតុ​ពេក ជាហេតុ​ធ្វើឱ្យ​ខ្លួនឯង​ក្លាយទៅជា​មើលងាយ​អ្នកដទៃ មើលស្រាល​ការសម្រេចចិត្ត​របស់​អ្នកដទៃ​។ កុំ​ប្រកាន់យក​ចរិត “​មានតែ​អញ​” ព្រោះ​ការសម្រេចចិត្ត​របស់​អ្នកដទៃ​ជួនកាល​ក៏​មិន​អន់​ជាង​ការសម្រេចចិត្ត​របស់​អ្នក នោះដែរ​។

៣. រអ៊ូ​ឥត​ល្ហែ​

មនុស្ស​ជោគជ័យ​និង​រីករាយ កម្រ​រអ៊ូរទាំ​ណាស់​។ មនុស្ស​ពូកែ​រអ៊ូ​គឺ​តែងតែមាន​ចំណុច​អវិជ្ជមាន​ត្រូវ​និយាយ​ជានិច្ច​…​សូម្បី​មនុស្ស​ជុំវិញ​ខ្លួនគេ​នោះ សុទ្ធតែ​រីករាយ​ក៏ដោយ​។ យើងទាំងអស់គ្នា​សុទ្ធ​តែមាន​ស្ថាន​ភាពខុសៗ​គ្នា ដូច្នេះ​ជាជាង​រង់ចាំតែ​រអ៊ូ អ្នក​គួរតែ​រក​ដំណោះស្រាយ​ល្អ​ជាង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here