កុំភ្លេចណាអ្នកកំពង់ឆ្នាំង ជួបជាមួយ Idol របស់អ្នកនៅក្នុងកម្មវិធីប្រគុំតន្ត្រីEragold

0
31

កុំភ្លេចណាអ្នកកំពង់ឆ្នាំង ជួបជាមួយ Idol របស់អ្នកនៅក្នុងកម្មវិធីប្រគុំតន្ត្រីEragold

តារាចម្រៀងលេចធ្លោ ប្រចាំផលិតកម្ម សាន់ដេ កញ្ញា សុខ ពិសី នឹងធ្វើអោយកក្រើកឆាកតន្រ្តី ២កម្មវិធីនៅថ្ងៃនេះ ទី ១ ល្ងាចម៉ោង ៦ល្ងាច នៅក្នុងកម្មវិធីប្រគុំតន្រ្តីស្ថានីយទូរទស្សន៍CNC និងទីកម្មវិធីទីពីរនៅទីរួមខេត្តកំពង់ឆ្នាំងតែម្តង គឺក្នុងកម្មវិធីប្រគុំតន្រ្តី Eragold។

គួរបញ្ជាក់ថា កញ្ញា សុខ ពិសី ជាកំពូលតារាចម្រៀងវ័យក្មេងស្រស់ស្អាត ដែលមានហ្វេនជាច្រើនជាងគេគាំទ្រនាងពេលប្រគុំតន្រ្តីតាមខេត្តម្តងៗ ពីព្រោះតារាស្រីរូបនេះ ចេះគោរព និងដាក់ខ្លួនខ្លាំងណាស់ចំពោះហ្វេន និងអ្នកគាំទ្ររបស់នាងមិនប្រកាន់អ្នកណាឡើយ។ ទោះជាយ៉ាងណា កុំភ្លេចណា ហ្វេនៗនៅខេត្តកំពង់ឆ្នាំងអញ្ចើញមកចូលរួមទស្សនាការប្រគុំតន្រ្តីនេះអោយបានច្រើនកុះករ និងថតរូបសែលហ្វីជាមួយអាយដលរបស់អ្នក៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here