តាន់ គឹមសួរ៖ អាប្អូននេះ​ ឆាតមកខ្ញុំថា បើគាត់មកភ្នំពេញលេង ខ្ញុំនឹងទទួលគាត់អត់?ខ្ញុំប្រាប់គាត់វិញថា…

0
109

តាន់ គឹមសួរ៖ អាប្អូននេះ​ ឆាតមកខ្ញុំថា បើគាត់មកភ្នំពេញលេង ខ្ញុំនឹងទទួលគាត់អត់?ខ្ញុំប្រាប់គាត់វិញថា…

បងប្អូនប្រិយមិត្តខ្មែរយើងប្រាកដជាស្គាល់ប្អូនប្រុសម្នាក់ដែលជាខ្មែរក្រោមដែលបច្ចុប្បន្នរស់នៅក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាម ហើយមានការលើកឡើងពីខ្មែរកណ្តាលដៀលខ្លួនថាយួនៗកប់ៗមាត់។

ប៉ុន្តែថ្ងៃនេះតាមរយះអាខោនហ្វេសផ្ទាល់ខ្លួនរបស់លោក តាន់ គឹមសួរ បង្ហោះសាររៀបរាប់ពីប្អូនប្រុសកម្ពុជាក្រោមម្នាក់នេះឆាតមកសួរគាត់ថាចង់មកលេងស្រុកខ្មែរ តើមានអ្នកណាទទួលគាត់ទេ ដែលមានខ្លឹមសារថា៖​«អាប្អូននេះ​ ឆាតមកខ្ញុំថា បើគាត់មកភ្នំពេញលេង ខ្ញុំនឹងទទួលគាត់អត់?ខ្ញុំប្រាប់គាត់វិញថា មិនត្រឹមតែខ្ញុំទទួលប្អូនទេ ខ្មែរយើងមួយប្រទេស​ នឹងទទួលស្វាគមន៍ប្អូន​ ដោយក្តីរីករាយ។ មែនអត់បងប្អូន ខ្មែរលើ ខ្មែរក្រោម​ និងខ្មែរកណ្តាលទាំងអស់គ្នា? អ្នកណាចង់ជួបគាត់ខ្លះ?

ស៊ែរមួយ​ដើម្បីបញ្ជាក់ប្រាប់គាត់ឲ្យបានដឹងថា​ យើងមិនបោះបង់ពួកគាត់ចោលទេ Lun Champa»។ គ្រាន់តែ​សម្តីមួយឃ្លានេះ​ បានធ្វេីឲ្យ​បុរសខាងលេី​មានក្តី​រំភើប​ និង​រំជួល​ចិត្ត​ជាខ្លាំង​។

LEAVE A REPLY

Please enter your comment!
Please enter your name here