ដាច់ចិត្តម៉េ្លះ!ធ្លាប់រួមសុខរួមទុក្ខជាមួយគ្នាប្តី ហ៊ានលើកដំបងវាយសម្លាប់ប្រពន្ធទៅកើត?

0
355

ដាច់ចិត្តម៉េ្លះ!ធ្លាប់រួមសុខរួមទុក្ខជាមួយគ្នាប្តី ហ៊ានលើកដំបងវាយសម្លាប់ប្រពន្ធទៅកើត?

ខេត្ត​កំពង់​ចាម​ ៖​ អំពេីឃាតកម្មមួយបានកេីតឡេីង​ ដោយទំនាស់​ពាក្យ​សម្ដី​លាយសេចក្តី​ប្រច័ណ្ឌ​ ធ្វេីអោយបុរសជាប្តីទ្រាំទប់កំហឹងមិន​ បានៗយក​ ដំបងឈេីវាយសំពងប្រពន្ធ​ បណ្តាល​អោយរបួសក្បាល និងដងខ្លួនជាច្រើនកន្លែង​ រហូតដល់ស្លាប់ ក្រោយធ្វើសកម្មភាពរួចជន​សង្ស័យជាប្តីបានរត់គេចខ្លួនពីផ្ទះ​ ។

ក្រោយពីបានទទួលពត៌មានភ្លាមកម្លាំងជំនាញ​ ព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុក​ ចំការលើដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ែន ទៀងចំរើន អធិការ​នគរបាលស្រុកចំការលើ សហការជាមួយកម្លាំងប៉ុស្តិ៍ជយោ ចុះស្រាវ​ជ្រាវដល់កន្លែងកើតហេតុ បញ្ជាក់ថា​ពិតជាមានករណីឃាតកម្ម នៅចំណុចខាងលើ ដែលប្រព្រឹត្តឡេីងដោយជនសង្ស័យឈ្មោះ ច្រិច ដន ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ (ជាប្តី) នៅភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើ បានយក​ ដំបងឈើ វាយទៅលើជនរងគ្រោះ(ជាប្រពន្ធ) ឈ្មោះចន ថា អាយុ៣៨ឆ្នាំ ជាតិខ្មែរ បណ្តាលអោយរបួសក្បាល និងដងខ្លួនជាច្រើនកន្លែង​ រហូតដល់ស្លាប់​។

តាមការបញ្ជាក់​ពី​សមត្ថកិច្ច​អោយដឹងថា​ ហេតុ​ការណ៍​នេះកេីតឡេីងកាលពីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្ទះឈ្មោះ ឃុត ផុន ភេទស្រី អាយុ៧៧ឆ្នាំ ក្នុងភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើមានករណីឃាតកម្មកើតឡើង។

លោកអនុសេនីយ៍ឯក ម៉ួង ម៉ង់ឌី នាយ​ប៉ុស្តិ៍នគរបាលរដ្ឋបាលជយោអោយដឹងថា​ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួន បន្ទាប់មកកម្លាំងសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវរកជនសង្ស័យរហូតដល់ម៉ោង២០ និង០០នាទីថ្ងៃដដែល បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំណុចលើផ្លូវខេត្តលេខ២២២ ក្នុងភូមិត្រពាំងល្ពៅ ឃុំជយោ បន្ទាប់មកយើងបាននាំជន​ សង្ស័យ​ខាលើមកអធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី​៕​

ដោយ​ ៖​ វណ្ណៈ

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here