ខឹងគេស្តីអោយរឿងរោទ៍សម្លេងម៉ូតូលឺៗនៅមុខផ្ទះ ទៅទាញកាំបិតកាប់អ្នកស្តីអោយដាច់កដៃម្ខាង

0
138

ខឹងគេស្តីអោយរឿងរោទ៍សម្លេងម៉ូតូលឺៗនៅមុខផ្ទះ ទៅទាញកាំបិតកាប់អ្នកស្តីអោយដាច់កដៃម្ខាង

ភ្នំពេញ៖ មានករណីហឹង្សាដោយចេតនាមួយកើតឡើងបង្កឡើងដោយជនសង្ស័យ ០១នាក់ បានប្រើកាំបិត កាប់ទៅលើបុរស ០១នាក់ ដែលកំពុងឈរមុខផ្ទះ បណ្តាលឲ្យដាច់កដៃខាងឆ្វេង នៅចំណុចភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។ ជនសង្ស័យមានឈ្មោះ កា ឆវន្ត័ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ/ឃុំ កើតហេតុខាងលើ (កំពុងរត់គេចខ្លួន) ជនរងគ្រោះមានឈ្មោះ ស៉ឹម ចាន់ថេត ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិ/ឃុំ កើតហេតុខាងលើ

តាមប្រភពពត៌មានប្រាប់អោយដឹងពីមូលហេតុថា មកពីជនសង្ស័យ បានផឹកស្រាស្រវឹង ហើយជិះម៉ូតូ រោទ៍យ៉ាងខ្លាំង នៅមុខផ្ទះជនរងគ្រោះហើយត្រូវបានជនរងគ្រោះ ប្រាប់ជនសង្ស័យថា កុំមករោទ៍ម៉ូតូ នៅមុខផ្ទះអញស្រាប់តែលឺពាក្យនេះ ជនសង្ស័យខឹង បានជិះម៉ូតូទៅយកកាំបិត មកកាប់ប្រហារ ជនរងគ្រោះ ដែលកំពុងឈរមុខផ្ទះ បណ្តាលឲ្យដាច់ដៃឆ្វេងតែម្តង ។

ករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ តាមចាប់ជនសង្ស័យ យកមកផ្តន្ទាទោស តាមផ្លូវច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here