៥ចំនុចដែលនារីមិនចូលចិត្តប្រុសៗនៅ Single

0
30

៥ចំនុចដែលនារីមិនចូលចិត្តប្រុសៗនៅ Single

  1. បុរសដែលមានចរិតដូចជាស្រី ដោយទើសគ្រប់មុខលើខ្លួនអ្នកដទៃ។ មនុស្សប្រុសប្រភេទនេះ នឹងធ្វើឲ្យនារីមិនហ៊ានចូលជិតឡើយ។ ដូចនេះ អ្នកគួរតែកែចោលចរិតមួយនេះ ទើបមិនធ្វើឲ្យមនុស្សស្រីរត់ចោលអ្នក។
  2. មនុស្សប្រុសដែលមានចិត្តចង្អៀតចង្អល់ ដោយមិនហ៊ានចេញលុយដើម្បីអញ្ជើញនារីពិសារអាហារ។ បុរសប្រភេទនេះ នឹងពិបាករស់នៅជាមួយណាស់ ព្រោះចិត្តគេចង្អៀត ដោយធ្វើឲ្យអ្នកមិនអាចរស់នៅយ៉ាងសប្បាយរីករាយជាមួយគ្នាឡើយ។
  3. បុរសដែលតែងតែរអ៊ូរទាំ ទុកបញ្ហាតូចជាបញ្ហាធំ ថែមទាំងតែងតែមិនពេញចិត្តនឹងរបស់ដែលនៅជុំវិញខ្លួន ក៏មនុស្សស្រីមិនពេញចិត្តដែរ ព្រោះនៅពេលដែលរស់នៅជាមួយមនុស្សប្រុសប្រភេទនេះ នឹងធ្វើឲ្យមនុស្សស្រីឈឺក្បាលខ្លាំង។
  4. បុរសដែលគិតតែពីខ្លួនឯង ដោយមិនគិតពីអ្នកដទៃ ក៏នារីមិនស្រឡាញ់ដែរ ព្រោះមនុស្សប្រុសប្រភេទនេះ នឹងអាចប្រកាន់ចរិតក្អេងក្អាង ដោយក្នុងចិត្តគេគឺគ្មាននរណាឡើយ មានតែខ្លួនគេទេដែលសំខាន់។ គេនឹងរងចាំឲ្យនារីធ្វើគ្រប់យ៉ាងដើម្បីគេ។
  5. បុរសដែលគ្មានទិសដៅច្បាស់លាស់ក្នុងជីវិត ដោយរងចាំតែលុយធ្លាក់ពីលើមេឃចុះមក ដោយមិនខំប្រឹង ក៏នារីមិនចង់នៅក្បែរដែរ ព្រោះមនុស្សប្រុសប្រភេទនេះ នឹងមិនអាចធ្វើឲ្យអ្នកមានសុភមង្គលឡើយ ដោយធ្វើឲ្យតែពិបាកចិត្តតែប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here