រហូតមកដល់ពេលនេះ ឃាត់ខ្លួនបានជិត១០នាក់ហើយ ករណីបាញ់សម្លាប់អ្នកទិញឡានយ៉ាងព្រៃផ្សៃរួចចោទថាចោរ!

0
252

រហូតមកដល់ពេលនេះ ឃាត់ខ្លួនបានជិត១០នាក់ហើយ ករណីបាញ់សម្លាប់អ្នកទិញឡានយ៉ាងព្រៃផ្សៃរួចចោទថាចោរ!

(ព្រៃវែង)៖ ដំណើររឿងកូនលោកឧកញ៉ា ជឹម សុខ ក្មួយ បូករួមទាំងមេប៉ុស្តិ៍កំពង់សឹង និងបក្ខពួកមួយចំនួន ដែលបានដេញស្ទាក់បាញ់សម្លាប់បុរសម្នាក់ យ៉ាងព្រៃផ្សៃ និងរបួសម្នាក់ នៅស្រុកបាភ្នំ ដោយចោទថាចោរលួចឡាននោះគិតមកដល់ថ្ងៃទី២៦ ខែមីនាឆ្នាំ២០១៩ម្សិលមិញ ការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនពាក់ព័ន្ធរហូតដល់៨នាក់។

ក្នុងនោះ រួមមានម្ចាស់ឡាន ដែលផ្ដល់ព័ត៌មានកុហក់ថា ចោរលួច អ្នកប្ដឹង អ្នកទទួលបណ្ដឹង អ្នករួមដំណើរ អ្នកដឹកនាំកំលាំង បូករួមទាំងជនដៃដល់ម្នាក់ ខណៈក្មាន់កាំភ្លើងម្នាក់ទៀតកំពុងរត់គេចខ្លួន ជាកូនលោកឧកញ៉ា ជឹម សុខ ។ យោងតាមប្រភពច្បាស់ការបានលួចបង្ហើបអោយដឹងថាជនដែលត្រូវឃាត់ខ្លួនទាំង៨នាក់ មានដល់ទៅ៣ក្រុម។ ក្រុមទី១គឺភាគីម្ចាស់ឡានអ្នកលក់។ក្រុមទី២ ជាដៃជើងបក្ខពួកមេការលោកឧកញ៉ាជឹម សុខ និងក្រុមទី៣សុទ្ធតែជាសមត្ថកិច្ច នគរបាលខេត្តព្រៃវែង ។

យោងតាមឯកសារមួយចំនួនដែលទើបទទួលបាននៅព្រឹកថ្ងៃទី២៦​​ ខែមីនា​​​ ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ជនដែលត្រូវឃាត់ខ្លួនរួមមាន៖

ទី០១ឈ្មោះ សេង ឈិន ជាម្ចាស់បណ្ដឹងផ្ដល់ព័ត៌មានមកឈ្មោះ ផាន់ សុឌី ឲ្យជួយចាប់ចោរលួចឡាន ទី០២ឈ្មោះ ឈុន ឡាយ អ្នករួមដំណើរ ទី០៣ឈ្មោះ ផាន់ សុឌី ភេទប្រុស នៅភូមិតាម៉ៅ ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង បច្ចុប្បន្តជាជាងជួសជុលឡាននៅភ្នំពេញ។ដែលជួលរថយន្តនោះ ឲ្យទៅជនជាតិចិន សម្រាប់ជិៈ និងជាម្ចាស់ដើម ទី៤ឈ្មោះ វ៉ែន ប៊ុនសារៈ អ្នករួមដំណើរ ទី៥ លោកអនុសេនីយ៍ឯក ជា ឡាឌីន មេប៉ុស្តិ៍កំពង់សឹង ជាអ្នកដឹកនាំកម្លាំងនិងផ្ដល់មធ្យោបាយសម្រាប់ប្រព្រឹត្តបទល្មើស ទី៦ឈ្មោះ អ៊ូ ប៊ុតទីឃីយ៉ាត់ ជាមេការបេនទួលខ្លូត របស់លោកឧកញ៉ា ជឹម សុខ ទី៧អនុសេនីយ៍ទោ ជឹម វិន មន្ត្រីប៉ុស្តិ៍កំពង់សឹង ស្រុកព្រះស្ដេច ត្រូវជាក្មួយលោកឧកញ៉ា ជឹម សុខ និងជាជនដៃដល់ ទី៨ ភាព ផានី ជាពលរដ្ឋដែលផ្ដល់ព័ត៌មានមកប៉ុស្តិ៍ថា ចោរលួចឡាន។

ដោយឡែកក្មាន់កាំភ្លើងឈ្មោះ ជឹម រតនះ ប្រធានផ្នែកអន្តោរប្រវេសន៍ស្រុកព្រះស្ដេច ត្រូវជាកូនប្រុសលោកឧកញ៉ា ជឹម សុខ កំពុងរត់គេចខ្លួន។បើតាមប្រភព បានលួចបង្ហើបថា ជនពាក់ព័ន្ធ អាចនឹងចាប់ខ្លួនជាបន្តបន្ទាប់ទៀត គឺមិនទាន់អស់ទេ ។ ខណៈសមត្ថកិច្ចបានរៀបចំឯកសារ ទៅព្រះរាជអាជ្ញា ដើម្បីសុំគោលការឃាត់បន្ត។

សូមរំលឹកថា៖ករណីឃាតកម្មបាញ់សម្លាប់ ជនរងគ្រោះដោយចោទថាចោរលួចឡាន អ្នកស្លាប់ឈ្មោះ ម៉ន រ៉ាវុធ ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរជាងម៉ៅការសំណង់ មានស្រុកកំណើតនៅ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។អ្នករួមដំណើរឈ្មោះ វ៉ាន​ ខេមរិន ភេទប្រុសអាយុ២៧ឆ្នាំ នៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង រងរបួសស្រាល។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២៣និង០០នាទីយប់ ថ្ងៃទី២៣ ខែមីនាឆ្នាំ២០១៩ នៅចំណុចភូមិគោកសណ្តែក ឃុំរក្សជយ័ ស្រុកបាភ្នំ ខេត្តព្រៃវែងដោយសមត្ថកិច្ច ស្ទាក់បាញ់សម្លាប់ជនរងគ្រោះ ព្រោះច្រឡំថា ជាចោរលួចរថយន្តទាំងដែលជនរងគ្រោះ គ្នាគ្មានអាវុធក្នុងដៃ ថែមទាំងបានលើកដៃសំពះកុំបាញ់ទុក្ខជីវិតខ្ញុំផង។ប៉ុន្តែជនដៃដល់នៅតែបាញ់ស្រោចមិនឈប់ រហូតស្លាប់ម្នាក់ក្នុងថ្លុកឈាមនិងរបួសម្នាក់។

ដើមចមដំបូង៖ ម្ដាយជនរងគ្រោះដែលត្រូវបានគេបាញ់ស្លាប់ បានអះអាងថា! កូនគាត់បានទិញរថយន្ត ម៉ាកព្រូសពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2AF2679 ដោយបង់រំលោះ នៅខ្វះលុយ ៣,០០០ដុល្លារទៀត ហើយម្ចាស់ដើមឈ្មោះ ផាន់ សុឌី ភេទប្រុស នៅភូមិតាម៉ៅ ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង បច្ចុប្បន្តជាជាងជួសជុលឡាននៅភ្នំពេញបានជួលរថយន្តនោះ ឲ្យទៅជនជាតិចិន សម្រាប់ជិៈ។ ក្រោយមកជនរងគ្រោះឈ្មោះ ម៉ន រ៉ាវុធ ដឹងថា រថយន្តខ្លួន ត្រូវម្ចាស់ដើមយកទៅជួលឲ្យចិន ទើបខ្លួនស្កាត់ទៅយករថយន្តនោះ ពីជនជាតិចិនទាំងទទឹងទិស រួចបើកពីភ្នំពេញរត់គេចមក ផ្ទះជាមួយឈ្មោះ វ៉ាន​ ខេមរិន ។ ទន្ទឹមនឹងនោះ ឈ្មោះ ផាន់ សុឌី គិតថាទិញរថយន្តឲ្យលុយមិនទាន់គ្រប់ផងហើយទៅយករថយន្ត ពីអតិថិជនអ្នកជួលបែបនោះទៀត ហើយគិតថាមានបំណងគេចទើបខ្លួនស្រាវជ្រាវតាមGPS បើកឡានតាមពីក្រោយ និងទូរស័ព្ទប្ដឹងសមត្ថកិច្ច ដោយបំភ្លៃថា ចោរលួចរថយន្តខ្ញុំហើយ។

ជាមួយគ្នានោះ សមត្ថកិច្ចPMបានបើករថយន្តដេញតាម ពីក្រោយតាំងពីចំណុចស្ពានអ្នកលឿង ផ្លូវជាតិលេខ១ ។ រថយន្តក៏បាន បត់កាច់តាមផ្សារអ្នកលឿង ហើយបត់ស្តាំមកតាមផ្លូវជាតិលេខ១១ ឆ្ពោះទៅទីរួមខេត្តព្រៃវែង។ លុះមកដល់កន្លែងផ្លូវបត់កែងទៅផ្សារ ស្នេហ៍ ស្រុកបាភ្នំ រថយន្តនោះបានបើកបត់សំដៅទៅស្រុកបាភ្នំតែម្តង។ខណៈសមត្ថកិច្ច ប៉េអឹមតាមពីក្រោយ រួចបោះដៃឲ្យ នគរបាលប៉ុស្តិ៍កំពង់សឹង ស្រុកព្រះស្ដេច ។ដែលមានគ្នាបីបួននាក់ បើករថយន្តចេញមកស្ទាក់ នៅចំណុចភូមិគោកសណ្តែក ឃុំរក្សជយ័ ស្រុកបាភ្នំ ដែលជាកន្លែងកើតហេតុ។

ពេលជនរងគ្រោះ បានបើករថយន្តមិនព្រមឈប់ ទើបប៉ូលិសវ័យក្មេងឈ្មោះ ជឹម រតនៈ និងឈ្មោះ ជឹម វិន ដកកាំភ្លើងសម្រុកបាញ់ស្រោច ។មកលើជនរងគ្រោះ ដោយគ្មានប្រណីដៃ បើទោះបីជាជនរងគ្រោះ គ្នាលើកដៃសំពះ សុំជីវិត ក៏នៅតែបាញ់មិនឈប់ ខណៈឈ្មោះ ជា ឡាឌីន មេប៉ុស្តិ៍ក៏មិនឃាត់ទៀត។បណ្ដាលឲ្យឈ្មោះ ម៉ន រ៉ាវុធ អ្នកទិញរថយន្ត និងជាអ្នកបើកបរ ស្លាប់ក្នុងរថយន្ត រួចហើយទើបបញ្ជូនសពទៅព្យាបាល។ដោយឡែកអ្នករួមដំណើរ ឈ្មោះ វ៉ាន​ ខេមរិន បានរងរបួសស្រាល ហើយត្រូវបាននគរបាលឃាត់ខ្លួនមកសួរនាំ។

ក្រោយបាញ់សម្លាប់ជនរងគ្រោះរួចមក !ដើម្បីដោះខ្លួន និងការពារកូនចៅបក្ខពួក លោក ព្រុំ សន្ធរ ស្នងការខេត្តព្រៃវែងបានធ្វើរបាយការណ៍បំភ្លៃបិទបាំងថាជារឿងជ្រុលដៃបាញ់ចោរលួចឡាន ព្រោះពួកគេព្យាយាម បើកបុកប៉ូលិស និងផ្អែកលើពាក្យបណ្ដឹងបូករួមទាំងអ្នកប្ដឹងតាមពីក្រោយ។

ប៉ុន្តែសាច់រឿងពិតបានដឹងដល់ថ្នាក់ដឹកនាំកំពូល ទើបសម្ដេចក្រឡាហោម បញ្ជាឲ្យតាមចាប់ជនដៃដល់ ដើម្បីផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ កុំឲ្យស្លាប់ដោយឥតន័យខូចឈ្មោះថា ជាចោរលួចឡាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here