ពេលនេះម្ចាស់រថយន្ត Rang Rover បានចេញមុខមកបកស្រាយហើយ តាមពិតរថយន្តនេះលោកបាន…

0
383

ពេលនេះម្ចាស់រថយន្ត Rang Rover បានចេញមុខមកបកស្រាយហើយ តាមពិតរថយន្តនេះលោកបាន…

ករណីគ្រោះថ្នាក់ចរាចរណ៏ ដែលកំពុងតែល្បីល្បាញពេញបណ្ដាញសង្គម ហ្វេសប៊ុក ដែលបង្កឡើយដោយ រថយន្ដទំនើប ម៉ាក Rang Rover ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AF-7777 បើកបរដោយបុរសស្រ្ដី ២នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣១៧ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ស្របពេលនោះ រថយន្តបង្កនេះ មិនព្រមបង្អង់ល្បឿន ត្រង់

ផ្លូវបែកជាបួននោះទេ ក៏ជ្រុលទៅបុកម៉ូតូនារីជារងគ្រោះ ម៉ាក់ ហុងដា គុបសេ៧០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កណ្ដាល 1J-5254 ពេញទំហឹង បណ្ដាលឲ្យម៉ូតូ និងម្ចាស់ម៉ូតូ ដែលមានឈ្មោះ ឌុំ រីដា អាយុ២៣ឆ្នាំ មុខរបរនិស្សិតឆ្នាំទី៤ មានស្រុកកំណើត នៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ហោះទៅបោកផ្ទប់ជញ្ជាំងផ្ទះ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ជាមួយគ្នានេះដែរ មុននេះបន្ដិច ស្រាប់តែមានគេទម្លាយពីអត្ដសញ្ញាណម្ចាស់រថយន្ដ ម៉ាក Rang Rover ដែលជារថយន្ដបង្កហេតុ ដែលមានឈ្មោះថា សេង ពិទូរ្យ។ នៅពេលឃើញបែបនេះ ម្ចាស់គណនីខាងលើបានធ្វើការបកស្រាយ នៅលើគេហទំព័រ ហ្វេសប៊ុក របស់លោក ដោយបានប្រាប់ឱ្យបានដឹងថា៖”ខ្ញុំ​បាទ​ សេង​ ពិទូរ្យ​ សូម​ប្រកាស​ជា​សាធារណៈ​ថា​ ឡាន​ Range Roverលេខ​ 2-AF 7777​ដដែល​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​និស្សិត​ម្នាក់​បាន​ស្លាប់​ បច្ចុប្បន្ន​មិន​មាន​ជា​ឡាន​របស់​ខ្ញុំ​ទេ​ ដោយសារ​ឡាន​នេះ​ខ្ញុំ​បាន​លក់​ ប្រមាន​ ៣ឆ្នាំ​ហេីយ​ ដោយឡែក​ បច្ចុប្បន្ន​នេះ​ ថ្ងៃ​កេីត​ហែត​ ខ្ញុំ​កំពុង​បំពេញ​បេសកកម្ម​នៅ​ សហព័ន្ធ​រុស្ស៊ី​។ សូម​បង​ ប្អូន​ជ្រាប​ជា​ព័ត៌មាន។

ក្នុង​ពេល​នេះ​ផង​ដែរ​ ខ្ញុំ​សូម​ឲ្យ​ម្ចាស់​ឡាន​បច្ចុប្បន្ន​ សូម​ចេញ​មុខ​មក​ដោះស្រាយ​ ជាមួយ​គ្រួសារ​ សព​ និង​ ទទួល​ខុសត្រូវ​នៅ​ចំពោះ​មុខ​ច្បាប់”៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here