សម្តេចតេជោ ហ៊ុន សែន៖ ដាច់ខាតត្រូវស្វែងរកម្ចាស់រថយន្តបុកនិស្សិតស្រីស្លាប់មកទទួលខុសត្រូវអោយខានតែបាន(មានវីដេអូ)

0
107

សម្តេចតេជោ ហ៊ុន សែន៖ ដាច់ខាតត្រូវស្វែងរកម្ចាស់រថយន្តបុកនិស្សិតស្រីស្លាប់មកទទួលខុសត្រូវអោយខានតែបាន(មានវីដេអូ)

រាជធានីភ្នំពេញ ៖ មុននេះបន្តិចយោងតាមគណនីFacebook របស់លោកផែង វណ្ណៈ បានបង្ហោះសារថា ៖នៅមុននេះ បន្តិច សម្តេចតេជោ ហ៊ុន សែន បញ្ជាអោយសមត្ថកិច្ចតាមចាប់អ្នកបេីកបររថយន្ត Range Rover ស្លាកលេខ 2AF-7777 ដែល បុកមនុស្សស្លាប់អោយ មកទទួលខុសត្រូវអោយបាន ។

សូមរំលឹកផងដែរថា ៖ ខណៈដែលលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាអោយកម្លាំងនគរបាលទាំង១២ ខណ្ឌ នៃរាជធានីភ្នំពេញធ្វេីការស្រាវជ្រាវ រករថយន្តបង្កនោះ និងម្ចាស់ថ្មី ឬអ្នកបើករថយន្តបង្ក នៅក្នុងមូលដ្ឋានរបស់ខ្លួន យ៉ាងដុតដៃដុតជើងបំផុត តែនៅតែរកមិនទាន់ឃេីញ នោះ ស្រាប់តែនាវេលារំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ។

រថយន្ត Range Rover ពាក់ស្លាក ភ្នំពេញ 2AF-7777 ដែលបេីកបុកនិស្សិតស្រីម្នាក់ស្លាប់ នៅខណ្ឌទួលគោក ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ ប្រទះឃេីញ ផ្លុងចោល នៅមុខយានដ្ឋានជួសជុលរថយន្តមួយកន្លែងយីហោ ឯក វុទ្ធី ផ្ទះលេខ១១១១ ផ្លូវសឡា-៣៧១ ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានរថយន្តស្ទូចមួយគ្រឿង នៅរង់ចាំស្ទូចអូសទៅហេីយ តែទំនងជាស្ទូចមិនទាន់ ព្រោះត្រូវបានសមត្ថកិច្ចល្បាតប្រទះឃេីញ ហេីយរាយការណ៍ហៅកម្លាំងបន្ថែម ទេីបឆ្លេីយថា មិនហ៊ានស្ទូច ទេ ព្រោះឃេីញស្លាកលេខ ជារថយន្តបង្កហេតុត្រូវបានគេបង្ហោះលើហ្វេសប៊ុក និងលើប្រព័ន្ធផ្សព្វផ្សាយ បង្ហាញពីវីដេអូ បើកបរដ៏សហាវឃោឃៅបុកនារីជានិស្សិតហោះបើងដូចក្រដាស អាចនិយាយថា អ្នកបង្កហេតុនឹងមានវិប្បដិសារីអស់មួយជីវិត ព្រមទាំងស្រមោល និងអន្ទោលតាមប្រាណអ្នកជាប់ជានិច្ច ព្រោះខ្លួនអ្នក បានប្រព្រឹត្តហើយ មិនព្រមចេញមុខដោះស្រាយ បែរជាព្យាយាមបើករត់យកព្រះអាយុបែបនេះ ? ។

មហាជនបាន សួរថាតើគ្រួសារនារីរងគ្រោះឈឺចាប់ប៉ុណ្ណា? រហូតដល់ម៉ោងនេះ សម្លេងស្រែកទ្រហោយំ ដង្ហើយហៅឈ្មោះកូនអោយត្រលប់មកវិញ ទាំងក្តីឈឺចាប់តើអ្នកយល់ទេ? (ចុះបើធ្លាក់លើក្រុមគ្រួសារអ្នកវិញតើនាក់គិតយ៉ាងណាវិញ)។

ដោយឡែកក៏មានប្រភពពីសមត្ថកិច្ចទម្លាយថា អ្នកបង្កហេតុជានារី តែឪពុកជាថៅកែសណ្ឋាគារនៅខេត្តសៀមរាប បានចេញមុខទទួលខុសត្រូវ និងរ៉ាប់រងរាល់កំហុស ធានាប្រគល់រថយន្ត និងអ្នកបើកបរបង្កហេតុអោយសមត្ថកិច្ច ប៉ុន្តែបើសមត្ថកិច្ចមិនឃាត់ទាន់ប្រហែលគេស្ទួចយកគេចបាត់ទៅហើយ ។

ទោះជាយ៉ាងណាគេមានសង្ឃឹមថា អ្នកបង្កហេតុពិតជាបានបង្ហាញ ខ្លួន ដេីម្បីក្រុមគ្រួសារសព ទទួលបានយុត្តិធម៍ និងវិញ្ញាណក្ខន្ធបានស្ងប់សុខ ហេីយគ្រួសារសពបានអស់ចិត្តផងដែរចំពោះហេតុការដ៏អាក្រក់នេះ ហើយពេលនេះម្ចាស់ឡានដើមដែលឈ្មោះ សេង ពិទូ ក៏រួចផុតពីការទទួលខុសត្រូវ ខណៈមានការផ្លោះធ្លោយលក់ឡានអោយគេតាំងពីឆ្នាំ២០១៦ តែមិនបានកាត់ឈ្មោះអោយគេ កើតជារឿងលក់បន្តគ្នា រហូតដល់មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍។

នារីដែលគេសង្ស័យជាអ្នកបើកឡានបង្កហេតុ បានបិទដំណើរការអាខោនហ្វេសប៊ុករបស់ខ្លួន មួយរយៈ បន្ទាប់ពីព័ត៍មានដ៏សែនរន្ធត់នេះត្រូវបានមហាជនរងចាំចំណាត់ការរបស់សមត្ថកិច្ចលើជនបង្កនោះ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here