ជិះកង់ឆ្លងកាត់ផ្លូវ ម៉ូតូបើកលឿនជ្រុលបុកពេញមួយទំហឹងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

0
547

ជិះកង់ឆ្លងកាត់ផ្លូវ ម៉ូតូបើកលឿនជ្រុលបុកពេញមួយទំហឹងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ខណៈដែលកំពុងជិះកង់ឆ្លងផ្លូវត្រូវបានម៉ូតូធុនធំបើកល្បឿនលឿនជ្រុលទៅបុកចំពាក់កណ្តាលតែម្តង កាលពីវេលាម៉ោង៦និង២៥នាទីព្រឹកថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវជាតិលេខ៤ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះមានឈ្មោះ ម៉ៅ ចាន់នី ហៅរិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ កម្មករសំណង់ មានប្រពន្ធឈ្មោះ ជា តាំងហ៊ួយ អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិព្រៃស្វាយ ក្បែរកន្លែងកើតហេតុមានស្រុកកំណើត ភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង មានកូនប្រុស២នាក់ក្នុងបន្ទុកគ្រួសារ ។

ចំណែកភាគីបង្កឈ្មោះ អាន ភារ៉ូត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មករសិប្បកម្មផលិតគ្រឿងសង្ហារឹម ស្នាក់នៅកន្លែងធ្វើការ ភូមិអង្គស្នួល ឃុំអង្គស្នួល ស្រុកអង្គស្នួល ខេត្តកណ្តាល មានស្រុកកំណើតផ្ទះលេខ៥៦ ផ្លូវលំ ភូមិពោធិជ្រៃ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មានប្រពន្ធឈ្មោះ អឿន ផៃ អាយុ២៤ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស មានកូនស្រីចំនួន៣នាក់ ក្នុងបន្ទុក ។

តាមសម្តីភរិយាជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះ ជិះកង់ចេញពីបន្ទប់ជួលទៅធ្វើការងារសំណង់នៅ ក្បែរផ្សារចោមចៅ ខណៈដែលកំពុងឆ្លងផ្លូវដល់ចំណុចគំនូសកណ្តាលទ្រូងផ្លូវ ស្រាប់តែម៉ូូបង្កប្រភេទធុនធំម៉ាក merax ១៥០cc ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1HM-0340 បើកល្បឿនលឿន ពីកើតទៅលិច ជ្រុលទៅបុកកង់ចំពាក់កណ្តាល បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែង ។ អ្នកបើកបរភ្លាមៗត្រូវបានសមត្ថកិច្ចឃាត់នាំខ្លួនយកទៅប៉ុស្តិ៍ ។

តាមស្តីអ្នកបើកបរម៉ូតូបង្កបានឲ្យដឹងថា ខ្លួនទើបតែវិលត្រឡប់មកពីលេងប្រពន្ធ ជាកម្មការនីរោងចក្រ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ហើយប្រញ៉ាប់ចូលធ្វើការងារ រោងសិប្បកម្ម លុះជិះដល់ចំណុចកើតហេតុ ជួបគ្រោះថ្នាក់នេះតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែងសាកសព ក្រោយពីពិនិត្យស្លាកស្លាមហើយ ប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ឯស្រុកកំណើត ។ រីឯវត្ថុតាងម៉ូតូ កង់ រួមទាំងអ្នកបើកបរម៉ូតូផង សមត្ថកិច្ចនាំយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកស្នងការក្រុងកសាងសំណុំរឿងតាមនីតិវិធី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here