លោកតាចំណាស់ អាយុប្រហែល ៨០ឆ្នាំ ប្រទះឃើញដេកស្លាប់នៅក្បែរផ្លូវ រកសាច់ញាតិមិនទាន់ឃើញនៅឡើយទេ

0
114

លោកតាចំណាស់ អាយុប្រហែល ៨០ឆ្នាំ ប្រទះឃើញដេកស្លាប់នៅក្បែរផ្លូវ រកសាច់ញាតិមិនទាន់ឃើញនៅឡើយទេ

កំពត៖ប្រជាពលរដ្ឋតាមដងផ្លូវបានប្រទះបុរសម្នាក់អាយុ ប្រហែល៨០ឆ្នាំ ដេកស្លាប់ក្បែរផ្លូវដោយមានកង់មួយគ្រឿងនៅជិតក្បែរនោះដែរ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩ ព្រឹកត្រូវនឹងថ្ងៃ ២៧ មីនា ឆ្នាំ​២០១៩ នៅស្រុកអង្គរជ័យ ខេត្តកំពត។

ឃើញភ្លាមៗពលរដ្ឋបានឃើញហេតុការណ៍នេះបានរាយការណ៍សមត្ថកិច្ចភ្លាមៗដើម្បីពិនិត្យមើលសាកសព និងកោសល្យវិច័យ ប៉ុន្តែសពនេះមិនត្រូវបានស្គាល់អត្ថសញ្ញាណនៅឡើងទេ ពេលនេះសមត្ថកិច្ចកំពុងស្វែងរកសាច់ញាតិមកទទួល។

តាមកំណត់មន្ត្រីកោសល្យវិច័យបានអោយដឹងថា ការស្លាប់របស់បុរសចំណាស់នេះមិនមានពាក់ព័ន្ធនឹងអំពើឃាតកម្មអ្វីទេ ប្រហែលជាគាត់ខ្យល់គដួលស្លាប់ដោយខ្លួនឯង មកដល់ម៉ោងនេះនៅសល់តែសាច់ញាតិមកយកសពទៅធ្វើបុណ្យតាមប្រពៃណីទេ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here