នៅសុខៗ អ្នកនាង ចន ច័ន្ទលក្ខិណា ប្រកាសចង់លាលែងពីការងារខណៈពេលដែលលោក ហេង ឡុង…

0
143

នៅសុខៗ អ្នកនាង ចន ច័ន្ទលក្ខិណា ប្រកាសចង់លាលែងពីការងារខណៈពេលដែលលោក ហេង ឡុង…

ភ្នំពេញ៖ អ្នកនាងចន ច័ន្ទលក្ខិណា ជាតារាសម្តែងស្រីមួយរូបមានបទពិសោធន៍ និងទេពកោសល្យខ្ពស់ ថែមទាំងជាសប្បុរសជនមួយរូបនៅក្នុងសង្គមខ្មែរ។ ​តារាស្រីរូបនេះតែងមិនអាចឈរឱបដៃមើលតារាណាម្នាក់ក្នុងរង្វង់សិល្បៈរងទុក្ខលំបាកឡើយ ដោយនាងព្យាយាមខ្នះខ្នែងស្វែងរកជំនួយតាមលទ្ធភាពដែលអាចធ្វើទៅបាន។

មុននេះបន្តិចអ្នកនាង ចន ច័ន្ទលក្ខិណា បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលក្រោយពីបានបង្ហោះសារមួយឃ្លា ដោយប្រកាសថានឹងចាកចេញពីការងារ។ នាងបានសរសេររៀបរាប់នៅលើគណនីហ្វេសប៊ុកថា «មិនដែលមានមោទនភាពក្នុងពេលបចុប្បន្នទេ ព្រោះអនាគតមើលមិនឃើញ។ ជីវិតផ្ទាល់ខ្លួនរបស់ប្រធានសមាគមគឺគ្មានអ្វីដែលលើសគេនោះទេ ហើយក៏ជិតដល់ពេលដែលខ្ញុំត្រូវចាកចេញពីការងារនេះដែរ»។

តាមមតិអ្នកគាំទ្រនាងបាននិយាយថា ប្រហែលគាត់ស្រ្តេសនឹងការងារពេក មិនសូវមានពេលសម្រាក ចឹងគាត់ចង់បន្ធូរអារម្មណ៍បែបឯកជនក៏ថាមិនត្រូវដែរ ឬអាចជារឿងជីវិតផ្ទាល់ខ្លួនរបស់នាង។ ម្យ៉ាងវិញទៀតគេបានឃើញគូស្នេហ៍របស់នាង គឺលោក ហេង ឡុង បានបង្ហោះរូប និងសារមួយដែរដែលមានរូបនាង និងលោក ខេមរះ សេរីមន្ត ហើយសរសេរថា៖ “មិនគួរអូនក្បត់បងទេ បងក្រមែនតែបងស្មោះត្រង់ ស្រីមុខលុយ អ្នកសើច ខ្ញុំឈឺ។

ក្នងន័យនេះមិនដឹងថាលោក ហេង ឡុង និយាយលេង ឬយ៉ាងណាទេ ដោយសារឃើញប្រិយមិត្តអ្នកនិយមលេងបណ្តាញសង្គមស៊ែរពី status របស់លោកជាច្រើន។ ទោះជាយ៉ាងណាមិនទាន់ដឹងថាគេមានរឿងអ្វីនោះ សូមរង់ចាំតាមដានទាំងអស់គ្នា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here