ច្បាស់ការហើយ! ជនបង្កគ្រោះថ្នាក់ចរាចរបុកនិស្សិតស្រីស្លាប់នោះឈ្មោះ​ យិន ម៉ាណា ជាកូនស្រីលោក យិន ង្គិច

0
90

ច្បាស់ការហើយ! ជនបង្កគ្រោះថ្នាក់ចរាចរបុកនិស្សិតស្រីស្លាប់នោះឈ្មោះ​ យិន ម៉ាណា ជាកូនស្រីលោក យិន ង្គិច

រាជធានីភ្នំពេញ ៖ នគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មានថា៖ អ្នកបើករថយន្តបង្កដែលអ្នកលេងតាមបណ្តាញសង្គម Facebook ចង់ឲ្យមកទទួលទោសតាមច្បាប់នោះ គឺជានារីវ័យក្មេងម្នាក់អាយុខ្ទង់១៧ឆ្នាំ ឈ្មោះ យិន ម៉ាណា ជាកូនស្រីរបស់លោក យិន ង្គិច ដែលបានចូលទៅបំភ្លឺនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីម្សិលមិញ (ថ្ងៃទី២៧ ខែមីនា) ដោយមកទទួលខុសត្រូវទាំងស្រុង ចំពោះគ្រោះថ្នាក់ចរាចរណ៍មួយនេះ។

តាមពិតនៅលើរថយន្តដែលបង្កគ្រោះថ្នាក់ចរាចរកាលពីថ្ងៃមុន គឺនៅលើរថយន្តនឹងមានអ្នករួមដំណើរពីរបីនាក់លើរថយន្តបង្កនោះ ដោយដំបូងពួកគេបានចូលទៅហាងបុកល្ហុកមួយកន្លែងនៅក្បែរនោះ។ ក្រោយពីហូបអីនៅក្នុងហាងរួចហើយ នារីបង្កបានឡើងបើករថយន្តវិញ អមដោយអ្នកជិះជាមួយគឺជាមិត្តភក្តិចំនួន២នាក់ (ស្រីម្នាក់ និងប្រុសម្នាក់) រួចបើកយ៉ាងលឿនចេញ ទៅរហូតបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះតែម្តង ហើយនៅចំពោះមុខសមត្ថកិច្ច លោក យិន ហ្គិច បានសន្យាថានឹងនាំខ្លួនកូនស្រីមកប្រគល់ជូនសមត្ថកិច្ចដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

 

 

 

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here