ស្លាប់០១មួយ និងរបួសធ្ងន់ស្រាលជាច្រើននាក់ ករណីបុករះបង្កឡើងដោយរថយន្តឡុចស៊ីសRx300(មានវីដេអូ)

0
141

ស្លាប់០១មួយ និងរបួសធ្ងន់ស្រាលជាច្រើននាក់ ករណីបុករះបង្កឡើងដោយរថយន្តឡុចស៊ីសRx300(មានវីដេអូ)

(ភ្នំពេញ)៖ ករណីគ្រោះថ្នាក់បង្កឡើងដោយរថយន្ដ Lexus មួយគ្រឿងដែលបើកបរដោយបុរសម្នាក់ បានបុករះប្រជាពលរដ្ឋបណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសជាច្រើននាក់។ ហេតុការណ៍នេះកើតនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅក្រោយអធិការដ្ឋាននគរបាលខណ្ឌទួលគោក ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោកតែម្តង។

ភ្លាមៗនោះ ជនបង្កជាអ្នកបើកបរត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗផងដែរ ដើម្បីបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ក្នុងហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានបណ្ដាលឲ្យស្ដ្រីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈពលរដ្ឋ៤នាក់ផ្សេងទៀត របួសធ្ងន់ស្រាល៕

ប្រភពវីដេអូឡាយ៖

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here