ឃាត់ខ្លួន ជនជាតិចិន១៦៤នាក់ ពាក់ព័ន្ធករណី បើកល្បែងភ្នាល់តាមប្រព័ន្ធ Internet នៅក្នុងក្រុងសៀមរាប

0
109

ឃាត់ខ្លួន ជនជាតិចិន១៦៤នាក់ ពាក់ព័ន្ធករណី បើកល្បែងភ្នាល់តាមប្រព័ន្ធ Internet នៅក្នុងក្រុងសៀមរាប

សៀមរាប: នៅព្រឹកថ្ងៃទី២៨ខែមិនាឆ្នាំ២០១៩នេះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយដង្គំ និងកម្លាំងនគរបាលផ្នែកអន្តោប្រវេស ដឹកនាំដោយលោកវរសេនីយ៍ឯក ណុប សារ៉ាក់អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការណ៍ជាមួយ កម្លាំងផែនអន្តោប្រវេសន៍ និងកម្លាំងនគរបាលការិយាល័យអន្តរាគមន៍ ដឹកនាំផ្ទាល់ដោយលោក លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន ស្នងការរងនគរបាលទទួលផែនអន្តោប្រវេសន៍ ក្រោមការសម្របសម្រួលពីលោក សំរិទ្ធ សុខុន និងលោក ស្រេង វធ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចុះប្រត្តិការបង្រ្កាបទីតាំងប្រព្រឹត្តបទល្មើស ភ្នាល់ល្បែង ស៊ីសងតាមប្រព័ន្ធ Internet Game online ដែលមានទីតាំងស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមារាប ចំនួនពីរទីតាំង។

ករណីចុះបង្ក្រាបនេះកម្លាំងយើងបានរកឃើញនិងឃាត់ជនជាតិចិន សរុបចំនួន ១៦៤នាក់ ស្រី ៤០ន និង Computer ប្រមាណ១៥០គ្រឿង ដែលកំពុងប្រព្រឹត្តបទល្មើស។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីធ្វើការសាកសួរបំភ្លឺ។

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here