ក្មេងប្រុស ០១នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងក្មេងប្រុស ០១នាក់ទៀត រងរបួសធ្ងន់ ក្នុងឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបែន និងម៉ូតូ

0
186

ក្មេងប្រុស ០១នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងក្មេងប្រុស ០១នាក់ទៀត រងរបួសធ្ងន់ ក្នុងឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបែន និងម៉ូតូ

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ១៣:០៥នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ១១០ ស្ថិតក្នុងភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ក្នុងហេតុការណ៍នេះមានជនរងគ្រោះទី១ មានឈ្មោះ ហ៉ឹម រតនា ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិ/ឃុំ កើតហេតុខាងលើ (ស្លាប់)ជនរងគ្រោះទី២ មានឈ្មោះ ឆាយ ពិសិដ្ឋ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិ/ឃុំ កើតហេតុខាងលើ (របួសធ្ងន់)

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ឃាត់ខ្លួនតៃកុងរថយន្ត យកមកសាកសួរ និងចាត់ការតាមនិតិវិធីច្បាប់ ចំណែកសាកសព បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕

អ្នកប្រម៉ាញ់ពត៌មាន

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here