ដើរមករើអង្គុបដាក់កណ្តុរ ជំពប់ជើងដួលលើខ្សែភ្លើងរាយដាក់ឆក់កណ្តុរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

0
156

ដើរមករើអង្គុបដាក់កណ្តុរ ជំពប់ជើងដួលលើខ្សែភ្លើងរាយដាក់ឆក់កណ្តុរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ថ្ងៃទី ០២ មីនា ឆ្នាំ ២០១៩ វេលាម៉ោង ៥ព្រឹកប្រជាពលរដ្ឋម្នាក់បានប្រទះឃើញបុរសម្នាក់ ត្រូវបានខ្សែភ្លើងឆក់ស្លាប់ នៅចំណុចទួលឆ្មារ ស្ថិតក្នុងភូមិទំពូងត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។

សពជនរងគ្រោះមានឈ្មោះ ញៀន ឈឿង អាយុ៤៧ឆ្នាំ រស់នៅភូមិដងត្រាង ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

តាមប្រភពអ្នកភូមិបានដឹងហេតុការណ៍បានអោយដឹងថា ជនរងគ្រោះដើរមករើសកណ្តុរ នៅវាលស្រែក៍បានរអិលជើងដួលលើខ្សែភ្លើងដែលរាយដាក់ឆក់កណ្តុរបណ្តាលឲ្យឆក់ចំករខាងស្តាំ និងទ្រូងស្លាប់តែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យលើសាកសពហើយបានសន្និដ្ឋានថាសពជនរងគ្រោះ ពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់ពិតប្រាកដមែនពុំមានពាក់ព័ទ្ធ នឹងបទល្មើសអ្វីឡើយហើយបានប្រគល់សាកសពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖អ្នកប្រម៉ាញ់ព័ត៌មាន

LEAVE A REPLY

Please enter your comment!
Please enter your name here