រស់នៅក្នុងជីវិតអ្នកសិល្ប:៦៣ឆ្នាំ ធ្លាក់ខ្លួនទ្រុឌទ្រោម ទទួលបានមូលនិធិសិល្ប:ចាស់ជរា

0
245

រស់នៅក្នុងជីវិតអ្នកសិល្ប:៦៣ឆ្នាំ ធ្លាក់ខ្លួនទ្រុឌទ្រោម ទទួលបានមូលនិធិសិល្ប:ចាស់ជរា

ភ្នំពេញ: បងប្អូននៅចាំតារាសម្តែងជើងចាស់ម្នាក់នេះបានទេ? លោកតា រិទ្ទិសារី ដែលជាតារាសម្តែងដ៏មានប្រជាប្រិយភាព ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសមត្ថភាព នៃការសម្តែងរបស់លោកតា។ការប្រឡូកក្នុងវិស័យសិល្បះមួយនេះ បានធ្វើមហាជនជាច្រើនបានស្គាល់លោកតា តាមរយៈការសម្តែង ខ្សែភាពយន្តជាច្រើន ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ ពីសំណាក់ទស្សនិកជន។

យ៉ាងណាមិញ យើងងាកមកមើលពីជីវិតបច្ចុប្បន្នរបស់តារាសម្តែងរូបនេះពិតជានៅតែមានភាពស្រស់សង្ហាដូចពីមុនអញ្ចឹង។ បើយោងតាមគណនីហ្វេសប៊ុករបស់ ហេង ឡុង បានបង្ហោះវិដេអូអមជាខ្លឹមសារថា “តារាសម្ដែងជើងចាស់ដ៏ល្បីគឺលោកតា រិទ្ទិសារី តើបងប្អូនជឿឬទេថា លោកតាបានប្រឡូកក្នុងវិស័យសិល្បៈរយៈពេលជាង៦៣ឆ្នាំមកហើយ? ប្រហែលជាមិនមានសិល្បករជើងចាស់ណា ដែលបានចូលប្រឡូកវិស័យសិល្បៈយូរជាងលោកតានោះទេបច្ចុប្បន្ននេះ។ លោកតាត្រូវបានទទួលការឧបត្ថម្ភជាប្រចាំខែពី “មូលនិធិសិល្បៈចាស់ជរា”។ វីដេអូខាងក្រោមនេះ គឺលោកតាថ្លែងអំណរគុណដល់ សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុនរ៉ានី ដែលបានឧបត្ថមដល់សិល្បករចាស់ជរាខ្វះខាត”៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here