បើលឿនហ្វ្រាំងមិនស៊ី ជ្រុលទៅបុកម៉ូតូមួយគ្រឿងពេញទំហឹងស្លាប់នឹងកន្លែងកើតហេតុភ្លាមៗ

0
54

បើលឿនហ្វ្រាំងមិនស៊ី ជ្រុលទៅបុកម៉ូតូមួយគ្រឿងពេញទំហឹងស្លាប់នឹងកន្លែងកើតហេតុភ្លាមៗ

ស្រុកព្រៃនប់-សមត្ថកិច្ចអោយដឹងថា នៅវេលាម៉ោងជាង7យប់ថ្ងៃ03.04.2019 ​ តាមផ្លូវជាតិលេខ4 ខាងមុខតំបន់​សេដ្ឋកិច្ច​ពិសេស​ឃុំ​បិតត្រាំង​ ស្រុក​ព្រៃនប់​ មានគ្រោះ​ថ្នាក់​ចរាចរណ៏បុកប៉ះគ្នា រវាងរថយន្តនិងម៉ូតូបណ្តាលអោយបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ។

យោងតាមរបាយការណ៏បឋមពីសមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះកេីតឡេីងក្នុងពេលដែលភាគីខាងម៉ូតូមួយគ្រឿងម៉ាក HONDA-DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រះសីហនុ1H-4820 បើកបរដោយឈ្មោះ យស់ សុុខណា ភេទប្រុស អាយុ30ឆ្នាំ មុខរបរកម្មករសំណង់ និងអ្នករួមដំណើរ ម្នាក់(មិនទាន់ស្គាល់អត្តញ្ញាណ ) បានបើកឆ្លងថ្នល់ពីកើតទៅលិច ស្របពេលមានរថយន្តមួយគ្រឿងម៉ាក HYUNDAI មួយគ្រឿងគ្មានផ្លាកលេខ ដែលមានទិសដៅចូលទៅក្រុងព្រះសីហនុ បើកបរដោយឈ្មោះ សោ សត្យា ភេទប្រុស អាយុ 24ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅសង្កាត់1ក្រុងព្រះសីហនុ ហ្វ្រាំងមិនទាន់ក៏បានបុកម៉ូតូដែលកំពុងបត់ឆ្លងផ្លូវនោះតែម្តង បណ្ដាលឲ្យអ្នកបើកបរម៉ូតូ ឈ្មោះ យស់ សុខណា ស្លាប់នៅកន្លែងកើតហេតុ ។

បច្ចុប្បន្ន សាកសព បានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៌ រីឯ វត្ថុុតាង ម៉ូតូ និងរថយន្តយកទៅរក្សាទុកជាបណ្តោះអាសន្ននៅអធិដ្ឋាននគរបាលស្រុកព្រៃនប់ ។ដោយឡែកអ្នកបើកបររថយន្តសមត្ថកិច្ច បានឃាត់ខ្លួននាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបិតត្រាំងដើម្បីសួរបន្តតាមនិតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here