អនាគត់កូនខ្មែរមិនដឹងយ៉ាងណាទេ ចាប់បានរោងចក្រផលិតគ្រឿងញៀនធំនៅភ្នំពេញ

0
11983

អនាគត់កូនខ្មែរមិនដឹងយ៉ាងណាទេ ចាប់បានរោងចក្រផលិតគ្រឿងញៀនធំនៅភ្នំពេញ

រាជធានីភ្នំពេញ ៖ កាលពីម្សិលមិញ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៣និង៥០នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយសមត្ថកិច្ចចំរុះនៅខណ្ឌសែនសុខ ដឹកនាំសម្រប សម្រួលពីលោក សេង គឹមឡាំង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន ឆែកឆេរទីតាំងកែច្នៃគ្រឿងញៀន ផ្ទះជួលលេខ 285AE0 ផ្លូវលេខ371 សង្កាត់អូរបែកក្អម ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ លទ្ធផលរកឃើញ៖

1 .សារធាតុញៀនប្រភេទ ពីរ៉ូវ៉ាឡេរ៉ូន(Pyrovalerone) ទម្ងន់ 200,2Kgs ដែលជាសារធាតុ ញៀននៅក្នុងតារាងទី ៣ នៃច្បាប់ត្រួតពិនិត្យគ្រឿងញៀន ។ សូមបញ្ជាក់ថា នេះជាប្រភេទ គ្រឿងញៀនថ្មី ដែលទើបមានវត្តមាននៅកម្ពុជា។

2. ម្សៅសង្ស័យសារធាតុគីមីផ្សំ 587,5kg ម៉ាស៊ីនកែច្នៃ ចំនួន ១ឈុត

ជា​លទ្ធផល​ ក្រុមការងារ​បាន​រក​ឃើញ​ វត្ថុ​តាង​មួយ​ចំនួន​ រួម​មាន​ ៖​ មេ​តំ​ហ្វេ​តា​មីន​១៨kg​ ,​ កេ​តា​មីន​៦០kg​ ,​ សារធាតុ​មិន​ច្បាស់លាស់​៥០,២kg​ ,​ ម្ស៉ៅ​រូប​ពោត​មាន​ច្បាស់លាស់​៨០​កេះ​ ,​ ម្ស៉ៅ​មិន​ច្បាស់លាស់​៤៥kg​ ,​ ម៉ាស៊ីន​លាយថ្នាំ​៩​គ្រឿង​ ,​ ជញ្ជីង​ថ្នឹង​០២​គ្រឿង​ ,​ ពុ​ម្ភ​គ្រាប់​ថ្នាំ​ ១៨០​ដើម​ និង​សម្ភារៈ​មួយ​ចំនួន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here