សំណាងបុកទ្រូងចែកផ្លូវ! បើបុករះមនុស្សវិញមិនដឹងយ៉ាងមិចទេ?

0
106

សំណាងបុកទ្រូងចែកផ្លូវ! បើបុករះមនុស្សវិញមិនដឹងយ៉ាងមិចទេ?

​ភ្នំពេញ ៖ ​នារី​រូប​ស្រស់​ម្នាក់ ក្នុង​ស្ថានភាព​ស្រវឹង​បោះពួយ​លឿន​ដូច​ហោះ​ទៅ​ប្រ​ឡះ​នឹង​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​អោយ​ខូចខាត​មួយ​កង់ ចំណែក​រថយន្ត​ខ្ទេច​មួយ​ចំហៀងទៅមុខលែងរួច។ ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម​ទល់មុខ​នឹង​ក្រសួងមហាផ្ទៃ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

គេមិនបានស្គាល់មុខម្ចាស់រថយន្ត​បង្ក​ម៉ាក​អូ​ឌី A7 ពណ៌​ស ពាក់​ស្លាក​ភ្នំពេញ 2AR-2303 បើកបរ​ដោយ​នារី​រូប​ស្រស់​ម្នាក់នេះទេ ដោយសារតែភ្លាមៗនាងបានបើកទា្វរត់គេចខ្លួនបាត់ស្រមោល។

តាមព័ត៌មានអ្នកបានឃើញហេតុការណ៍បានអោយដឹងថា គេ​ឃើញ​រថយន្ត​បង្ក​ខាងលើ​បើកបរ​តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម​​ក្នុង​ល្បឿន​លឿន​ ស្រាប់តែ​ជ្រុល​ទៅ​បុក​នឹង​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ចំពាក់​កណ្ដាល​រថយន្ត​ពេញទំហឹង​តែ​ម្តង។

បន្ទាប់ពី​កើតហេតុ​រថយន្ត​បង្កខាងលើ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​នឹង​ស្ទូច​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគ​បាល​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​៕

MSJ

អានអត្ថបទផ្សេងទៀត៖
សង្ឃឹមថ្ងៃមួយខ្មែរយើងអាចធ្វើបាន! វៀតណាមបើករោងចក្រផលិតគ្រឿងបន្លាស់យន្តហោះ និងរថយន្តទំនើបRoll Royce

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here