ដូចការរំពឹងទុកមែន!កញ្ញា រ័ត្ន រចនា មាន​អ្នកគាំទ្រ​ខ្លាំង​នៅអូស្ត្រាលី !

0
75

ដូចការរំពឹងទុកមែន!កញ្ញា រ័ត្ន រចនា មាន​អ្នកគាំទ្រ​ខ្លាំង​នៅអូស្ត្រាលី !

ជា​លើកដំបូង​ហើយ​ដែល រ័ត្ន រចនា ដែលជា​អ្នកចម្រៀង​ល្បីល្បាញ​ដែលមាន​រហ្សស​នាម​ថា ជា​មេម៉ាយ​ចាយរាង បាន​ចេញទៅ​សម្តែង​នៅលើ​ទឹកដីអូស្ត្រាលី ទោះបីជា​លើកដំបូង​ក៏ពិតមែន តែ​និយាយ​ពី​សន្ទុះ​នៃ​ការគាំទ្រ​វិញ​គឺ​ខ្លាំង​មិន​ចាញ់​តារា​ដែលមាន​ឈ្មោះ​ល្បីល្បាញ​ឡើយ ។​

​រ័ត្ន រចនា ចេញទៅ​សម្តែង​នៅ​ប្រទេសអូស្ត្រាលីលើក​នេះ​គឺ​ក្នុង​គោលបំណង​ស្វែងរក​ថវិកាដើម្បី​ជួយ​ដល់​កុមារកំព្រា​មួយចំនួន​ដែលមាន​ការខ្វះខាត ។  រ័ត្ន រចនា បាន​និយាយថា នាង​ពិតជា​សប្បាយចិត្ត​ខ្លាំងណាស់​ជាមួយការចេញ​សម្តែង​នៅ​ប្រទេសអូស្ត្រាលីជា​លើកដំបូង ដើម្បី​ស្វែងរក​ថវិការ​ពី​សប្បុរសជន​ជួយ​ដល់កុមារកំព្រា​ដែលមាន​ការខ្វះខាត នាង​សង្ឃឹមថា​រាល់​ការសម្តែង​របស់​នាង​នឹង​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​បងប្អូនខ្មែរនៅ​ទីនោះ ។​

​បើតាម​ប្រព​ភ​ព័ត៌មាន​ពី​អ្នកអូស្ត្រាលីបាន​បង្ហើប​ប្រា​បា់ថា ត្រឹមតែ​ប៉ុន្មាន Show សោះ រ័ត្ន រចនា ទទួលបាន​ការគាំទ្រ​ខ្លាំង​ទៅហើយ ទម្រាំថ្ងៃ​ចូលឆ្នាំ​មកដល់កាន់​តែមាន​អ្នកគាំទ្រ​នាង​ច្រើនឡើងៗ ពីព្រោះ​នាង​ជា​អ្នកចម្រៀង​មួយរូប​ដែលមាន​ទឹកដម​សំឡេង​ល្អ និង ​ធ្វើឱ្យ​អ្នក​ជុំវិញ​សប្បាយរីករាយ​ជាមួយ​ការសម្តែងរបស់​នាង ។ ដោយ​ឃើញ រ័ត្ន រចនា មាន​ស្នាដៃ​សម្តែង​ល្អ ព្រមទាំង​មាន​ទឹកដម​សំឡេង​ពី​រោះ ទើប​ធ្វើឱ្យគេ​អញ្ជើញនាងចេញ​សម្តែង​ជូន​បងប្អូនខ្មែរ​នៅ​ទីនោះ​ ជាពិសេស​បងប្អូនខ្មែរយើង​ជាច្រើន​ស្រឡាញ់​ពេញចិត្ត​នាង​ខ្លាំង ។

​រ័ត្ន រចនា គឺជា​អ្នកចម្រៀង​មួយ​ដែល​បាន​បណ្តែត​ជីវិត​ក្នុង​សិល្បៈ​ជិត ២០ ឆ្នាំ​ហើយ ប៉ុន្តែ​ទើបតែ​ល្បីឈ្មោះ​ក្នុង​សិល្បៈ​នាពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ប៉ុណ្ណោះ ជាក់ស្តែង​ពី​ដើម​នាង​រកប្រាក់​ចំណូល​បានត្រឹមតែ ៥ ដុល្លារ​ក្នុង​មួយថ្ងៃ តែ​បច្ចុប្បន្ន​តម្លៃ​ខ្លួន​នាង​បាន​កើនឡើង​ខ្ពស់​ដែល​នឹកស្មាន​មិន​ដល់ សូម្បីតែ​រូបនាងផ្ទាល់​ក៏​រំភើបចិត្ត​នៅពេលដែល​ខ្លួន​ឡើង​ខ្ពស់​បែបនេះ រហូត​មានឱកាស​បានចេញ​ទៅ​សម្តែង​នៅក្រៅ​ប្រទេសជា​បន្តបន្ទាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here