លោក ជឹម សុជា៖ ខ្ញុំចង់ឃើញស្នាមញញឹមអ្នកក្រ

0
211

លោក ជឹម សុជា៖ ខ្ញុំចង់ឃើញស្នាមញញឹមអ្នកក្រ

ភ្នំពេញ៖ ដើមត្នោតជាកេរមរតកដូនតាខ្មែដែលបានបន្សល់ទុកអោយកូនចៅខ្មែរជំនាន់ក្រោយប្រើប្រាស់អាស្រ័យផលជាច្រើនទាំងស្លឹក ទាំងដើម និងទាំងទឹករបស់វា។ ដូចនេះកូនខ្មែរទាំងអស់គួរលើកកម្ពស់ និងរក្សាតម្លៃដើមត្នោតកេរដូនតាយើងអោយបានល្អគង់រង្ស។

គម្រោងឋានសួគ៍ធម្មជាតិ របស់ក្រុមហ៊ុន KSL
គម្រោងឋានសួគ៍ធម្មជាតិ(3D) របស់ក្រុមហ៊ុន KSL

លោក ជឹម សុជា ជាបុគ្គលិកផែ្នកទីផ្សារ និងផ្នែកលក់ដ៏ឆ្នើមម្នាក់ប្រចាំក្រុមហ៊ុន KING SAFE LAND ដែលជាក្រុមហ៊ុនពុះដីឡូត៍លំនៅដ្ឋានខ្នាតយក្សនៅជាយក្រុងបានលើកពីអត្ថប្រយោជន៍នៃដើមត្នោតដែលប្រជាកសិករយើងជាច្រើនតែងតែទាញបានផលពីមុខរបរធ្វើស្ករត្នោតនេះជាប្រចាំនៅក្នុងជីវភាពគ្រួសារ។

តាមរយះគណនីហ្វេសបុករបស់លោក Sochea Chim បានលើកឡើងថា”ញុំចង់អភិរក្ស ដើមត្នោត ដើម្បីជួយរក្សាការងារ និង លើកស្ទួយស្ករត្នោតខ្មែរ ក្នុងមូលដ្ឋាននេះ មោះបងប្អូនណាចង់ចូលរួមជាមួយខ្ញុំ សព្វថ្ងៃ ខ្ញុំមានហាងអង្ករមួយហើយ ដាក់ស្ករត្នោតមួយទៀតលក់ក៍មិនថ្វី សំខាន់វាជាភោគផលខ្មែរយើង ▶️ភូមិក្រាំងទំនប់ ឃុំចាន់សែន ស្រុក ឧដុង្គ ខេត្ត កំពង់ស្ពឺ #គាំទ្រផលិតផលខ្មែរលើកស្ទួយជីវភាពកសិករខ្មែរ #លោក ជឹម សុជា ខ្ញុំចង់ឃើញស្នាមញញឹមរបស់អ្នកក្រ”

យ៉ាងណាមិញ កូនខ្មែរគ្រប់រូបមិនត្រូវបោះបង់ ឬកាប់បំផ្លាញដើមត្នោតដែលជាកេរមរតកដូនតាយើងឡើយ គឺយើងត្រូវអភិរក្ស និងលើកស្ទួយស្ករត្នោតខ្មែរ ក៏ដូចជាលើកស្ទួយជីវភាពកសិករធ្វើត្នោតនេះអោយបានគង់រង្ស និងរីកចំរើនដែលជាផ្នែកមួយនៃការអភិវឌ្ឍន៍សង្គមជាតិផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here