ជិះប៉ះគ្នាតិចតួច! ចុះវ៉ៃគ្នាផ្អើលពេញផ្លូវ(មានវីដេអូ)

0
108

ជិះប៉ះគ្នាតិចតួច! ចុះវ៉ៃគ្នាផ្អើលពេញផ្លូវ(មានវីដេអូ)

ភ្នំពេញ៖ បុរស២នាក់បានឈ្លោះគ្នាបង្កជាហឹង្សាវាយគ្នាផ្អើលពេញផ្លូវក្រោយពេលជួបគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច ធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅចំនុច មុខអគ្គនាយកដ្ឋានពន្ធដារ ក្បែរស្ពានអាកាស៥មករា រឺស្ពានអាកាសតិចណូ។

ហេតុការណ៍នេះដែរ គេមិនដឹងច្បាស់ទេថា តើភាគីណាមួយជាអ្នកខុសរឺត្រូវ ប៉ុន្តែសកម្មភាពរបស់បុរសទាំង២រូបនេះត្រូវបានមហាជននាំគ្នារិះគន់ថា មានរឿងតិចតួចសោះ គឺតែនិយាយគ្នាអោយស្រួលបួល មិនគួរណាវាយគ្នាយ៉ាងអាណាធិបតេយ្យយ៉ាងនេះសោះ។

ទោះជាយ៉ាងក្តីមហាជនបានសំណូមពរដល់ អ្នកបើកបរនៅលើដងផ្លូវទាំងអស់មេត្តាចេះអធ្យាស្រ័យគ្នាទៅវិញទៅមក ហើយមានរឿងអីគួរនិយាយគ្នានិងដោះស្រាយដោយសន្តិវិធី វាប្រសើរជាងប្រើប្រាស់ហឹង្សាដាក់គ្នាទៅវិញទៅមក ព្រោះវាគ្មានចំណេញអ្វីនោះ តែវាអាចនាំអោយរឿងកាន់តែធំឡើងៗទៅវិញ៕

ទស្សនាប្រភពវីដេអូ៖

LEAVE A REPLY

Please enter your comment!
Please enter your name here