វីដេអូស្តែងៗ! បាក់ប្លង់សេវេរ៉ងដាផ្ទះ សង្កត់មនុស្សស្លាប់​ និងរបួសធ្ងន់ជាង១០នាក់(មានវីដេអូ)

0
121

វីដេអូស្តែងៗ! បាក់ប្លង់សេវេរ៉ងដាផ្ទះ សង្កត់មនុស្សស្លាប់​ និងរបួសធ្ងន់ជាង១០នាក់(មានវីដេអូ)
កំពង់ចាម៖ មានករណី បាក់វេរ៉ង់ដាផ្ទះ ទើបសាងសង់រួច​ ទំហំ7x11m សង្កត់មនុស្សបាត់បង់ជីវិត​ ២នាក់​ និងរងរបួសធ្ងន់ជាង​១០នាក់​ ខណៈពេលកំពុងឡេីងរៀបចំពិធីសូត្រមន្តថ្ងៃឡេីងផ្ទះ​ថ្មីតែម្តង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង​១០ព្រឹក​ ថ្ងៃទី០៦​ ខែមេសា​ ឆ្នាំ​២០១៩​ ដែលស្ថិតនៅភូមិខ្នា​ ឃុំស្ដើងជ័យ​ ស្រុកជេីងព្រៃ​ ខេត្តកំពង់ចាម។

ក្រោយពីមានគ្រោះថ្នាក់បែបនេះអាជ្ញាធរមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដែលការបាក់ប្លង់សេវេរ៉ងដានេះពិតជាមានមនុស្សស្លាប់ និងរបួសជាច្រើនមែន។ ទោះជាយ៉ាងណាមិនមានការបញ្ជាក់ពីការបាក់នេះបណ្តាលមកពីមូលហេតុអ្វីទេ ប៉ុន្តែមានមតិមហាជនជាច្រើនបាននិយាយថា អាចបណ្តាលមកពីមនុស្សច្រើនពេកនៅពីលើដែលវេរ៉ងដាមិនអាចធន់នឹងទម្ងន់នេះបាន ហើយក៏មានមតិខ្លះនិយាយដែរថា ប្រហែលជាខ្វះបច្ចេកទេសក្នុងការសាងសង់ឬ អាចថាម្ចាស់ផ្ទះរិះថំាក្នុងការសាងសង់។ តែទោះយ៉ាងណាយើងនៅតែមិនទាន់អាចមានការស្រាយបំភ្លឺពីម្ចាស់ម្ចាស់បានទេដោយរងចាំការស្រាយបំភ្លឺនៅពេលក្រោយ៕

សូមទស្សនាវិដេអូខាងក្រោមនេះ៖

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here